Iniesta ចោល​លីគ​ចិន​ស្រវា​ប្រទេស​មហាអំណាច​បាល់ទាត់​អាស៊ី​

  • 2018-05-08 02:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iniesta បាន​សម្រេច​ជ្រើស​យក​អាជីព​បាល់ទាត់​បន្ត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ជប៉ុន​ ក្រោយ​ប្រកាស​ចាកចេញ​ពី​ Barcelona កាល​ពី​ពេល​កន្លង​ទៅ។​

Iniesta

ក្លឹប​ Chongqing Dangdai Lifan ដែល​កន្លង​មក​ធ្លាប់​អះអាង​​ថា​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​វីរបុរស​អេស្ប៉ាញ​នោះ​ពេល​នេះ​បាន​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​នាំ​យក​ Iniesta ទៅ​កាន់​ទឹកដី​ប្រទេស​ចិន​ ដោយ​សារ​សាមី​ខ្លួន​ចាប់​អារម្មណ៍​ការ​លេង​ក្នុង​ប្រទេស​ជប៉ុន។

ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​ត្រូវ​គេ​រាយការណ៍​ថា​កំពុង​ចរចា​ជាមួយ​ក្លឹប​ Vissel Kobe នៃ​ក្របខ័ណ្ឌ​ J1 League ដែល​មាន​មហាសេដ្ឋី​លោក​ Hiroshi Mikitani ជា​ម្ចាស់​ ហើយ​លេង​ជា​ CEO ក្រុមហ៊ុន​ Rakuten ជា​អ្នក​ឧបត្ថម្ភ​ធំ​លើ​អាវ​របស់​ Barcelona ផ្ទាល់។

ប្រភព​ដដែល​បន្ត​ថា​ Iniesta នឹង​ចុះ​ហត្ថលេខា​លេង​នៅ​ទីនោះ​រយៈពេល​៣ឆ្នាំ​ ដោយ​​ទទួល​ថ្លៃ​នឿយហត់​២៥​លាន​អឺរ៉ុប​ក្នុង​១​រដូវ​កាល៕

ប្រភព៖ AS English   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម