Xiaomi Mi 7 ម៉ាស៊ីន​ខ្លាំង ​បច្ចេកវិទ្យា​ទំនើប​កប់ តែ​តម្លៃលឺថា​មិន​ដល់ ៥០០ ដុល្លារ

  • 2018-05-08 11:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​ស្លាកយីហោ Xiaomi ដោយ​ក្រុមហ៊ុន​ចិន​ត្រៀម​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ម៉ូឌែល​ Mi 7 ដែល​មាន​តម្លៃ​តែ ២ ៧៩៩ យន់​ឬ ៤៣៩ ដុល្លារ ។ នេះ​ផ្អែក​តាម​គេហទំព័រ​លក់​ទំនិញ Online មួយ​បាន​ប្រកាស​លក់។

ចំណុច​គួរ​ឲ្យ​ស្ងើច​សរសើរ​ថ្វី​បើ​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Mi 7 ត្រូវ​បាន​គេ​ទម្លាយ​ថា​ហក់​ចង់​ក្បែរ​ស្មាតហ្វូន​ថ្លៃ​ពាន់​ដុល្លារ ដោយ​ប្រើ​ឈីប​ជំនាន់​ក្រោយ​ Qualcomm Snapdragon 845 អម RAM ធំ​ទំហំ 6GB និង​អង្គ​ផ្ទុក 64GB។ ​បច្ចេកវិទ្យា​ទំនើប​កប់​មិន​ងាយ​មាន​លើ​ស្មាតហ្វូន​ដទៃ ដោយ​អាច​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ បន្ថែម​នឹង​មុខងារ​សុវត្ថិភាព​ស្កេន​ផ្ទៃ​មុខ 3D ទៀត​ផង។

ចំពោះ​រូបរាង​រចនា​តាម​គន្លង​ក្បាល​ឆក​ដែល​កំពុង​ពេញ​និយម ប៉ុន្តែ​មាន​ផ្ទៃ​អេក្រង់​ធំ និង​ស្នាម​ឆក​វែង​ប្រហែល iPhone X ហើយ​ខ្នង​ក្រោយ​ប្រើ​កាមេរ៉ា​ភ្លោះ​អម​គ្រាប់ Flash មួយ​គ្រាប់។ យ៉ាងណាមិញ​ចំពោះ​លក្ខណៈ​សម្បត្តិ​លម្អិត​ច្រើន​ជាង​នេះ ពុំ​ទាន់​មាន​ការ​បង្ហើប​ពី​ប្រភព​ច្បាស់ការ​ណា​មួយ​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា