រូប​ក្រប​មុខ​ទស្សនាវដ្ដី​ល្បី​អេស្ប៉ាញ បើ​គិត​ថាថត​ដោយ​កាមេរ៉ា​ Professional គឺ​ច្រឡំ​ធំ​ហើយ

  • 2018-05-08 11:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​លោក Tim Cook បាន​បង្ហោះ​សារ​អបអរសាទរ​លើ​បណ្តាញ​សង្គម Twitter ក្រោយ​ដឹង​ថា​ទស្សនាវដ្ដី​ល្បី​ឈ្មោះ People របស់​អេស្ប៉ាញ​បាន​ប្រើប្រាស់​កាមេរ៉ា iPhone X ជំនួស​ពួក DSLR ដើម្បី​ថត​រូប​ដាក់​នៅ​ក្រប​មុខ។

ត្រៀម​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ខែ​មិថុនា រូបភាព​ដែល iPhone X ថត​បាន​នោះ គឺ​រួម​មាន​តារា​ចម្រៀង​និង​សម្តែង Demi Lovato, Ricky Martin, Maluma, Maite Perroni, J Balvin, Jonn Leguizamo និង Geraldine Bazan។

បញ្ជាក់​ថា​នេះ​ពុំ​មែន​ជា​លើក​ទី ១ នោះ​ទេ ដោយ​កន្លង​ទៅ​អ្នក​ថត​រូប​អាជីព Luisa Dorr ក៏​ធ្លាប់​កាន់​កាមេរ៉ា iPhone ទៅ​ថត​រូប​តាំង​ក្រប​មុខ​ទស្សនាវដ្ដី​ TIME និង​មួយ​លើក​ផ្សេង​ទៀត​ដោយ​តារា​ចម្រៀង​ស្រី​ស្រស់ Camila Cabello ប្រើ iPhone 7 Plus ថត​រូប​បញ្ចូល​ក្នុង​ទស្សនាវដ្ដី Billbaord របស់​អាមេរិក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម