ដំណោះស្រាយ​បញ្ហា​ទាក់ទង​ Apple ID និង​ការ​ Format Disk សម្រាប់​អ្នក​ប្រើ​ Mac

  • 2018-05-09 02:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទិញ​ប្រើ​ម៉ាស៊ីន​ Mac មួយ​ទឹក​ បើ​មិន​បាន​សម្អាត​ទិន្នន័យ​ខាង​ក្នុង​បាន​ត្រឹមត្រូវ​អាច​ធ្វើ​ឲ្យ​ អ្នក​ឈឺ​ក្បាល​ពេល​ក្រោយ​បាន​ ជាពិសេស​ចំពោះ​ Apple ID។

គួរ​ធ្វើ​យ៉ាង​ម៉េច​ Mac App Store បង្ហាញ​ Apple ID ផ្សេង​ពេល​អាប់ដេត​កម្មវិធី​

Apple បាន​ផ្សារ​ភ្ជាប់​កម្មវិធី​បាន​ទិញ​ (Purchase) ជាមួយ​គណនី​បាន​ប្រើប្រាស់​ រួម​ទាំង​កម្មវិធី​ទាញយក​ឥត​គិត​ថ្លៃ​ផង​ដែរ​។ បើ​អ្នក​ទិញ​ Mac មួយ​ទឹក​ អាច​បន្ត​ប្រើ​កម្មវិធី​បាន​ដំឡើង​ ដែល​បាន​ទាញយក​ដោយ​គណនី​ពី​មុន​។ នេះ​ជា​មុខងារ​ Apple បាន​ផ្ដល់​ឲ្យ​ មិនមែន​ជា​បញ្ហា​នោះ​ទេ​។

កម្មវិធី​ពី​មុន​ បាន​ភ្ជាប់​ទាញយក​ជាមួយ​គណនី​ផ្សេង​ មិន​មាន​វិធី​កែ​បាន​ ដោយ​មិន​លុប​រាល់​កម្មវិធី​បាន​ទិញ​ និង​ទាញ​យក​ក្រោម​ Apple ID ផ្សេង​នោះ​ទេ​។

ពេល​អាប់ដេត​កម្មវិធី​មួយ​ៗ ផ្ទាំង​ Login សម្រាប់​ Apple ID ​មិន​បង្ហាញ​នោះ​ទេ​ លុះត្រាតែ​កម្មវិធី​បាន​ទិញ​ ឬ​ទាញយក​ដោយ​គណនី​ផ្សេង​។ អ្នក​គួរ​លុប​ និង​ទាញ​យក​កម្មវិធី​សារ​ឡើង​វិញ​ ខណៈ​ប្រើ​គណនី​ Apple ID ផ្ទាល់ខ្លួន​ក្នុង​ App Store។

High Sierra មិន​អាច​ Format Internal SSD ប្រើ​ទម្រង់​ HFS+ បាន​

ពេល​ចង់​ Reformat ប្រព័ន្ធ​ High Sierra ដោយ​ប្រើ​ HFS+ ក្រោយ​ Boot ចូល​ macOS Recovery​ កម្មវិធី​ Disk Utility ផ្ដល់​ជម្រើស​តែ​ APFS ប៉ុណ្ណោះ​។

នេះ​ដោយសារ​ MacOS Recovery ស្ថិត​ក្នុង​ការ​ Sync ជាមួយ​ High Sierra ហើយ​ Apple បម្លែង​ Boot SSD Volume ទៅ​ជា​ APFS ពេល​ដំឡើង​ High Sierra។ ជា​លទ្ធផល​ សូម្បី​តែ​លុប​សម្អាត​ Boot SSD volume នៅ​តែ​បង្ហាញ​ជម្រើស​ APFS ដដែល​។

បើ​នៅ​តែ​ចង់​ អាច​ប្រើ​ជំនាន់​ Sierra ឬ​ macOS ជំនាន់​មុន​ៗ​បាន​ ដោយ​បង្កើត​ Bootable installer ជំនាន់​ macOS នោះ​ ហើយ​ប្រើ​ Disk Utility ក្នុង​ Sierra ឬ​ជំនាន់​មុន​ Reformat SSD ជាមួយ​ HFS+។ បន្ទាប់​មក​ អាច​ដំឡើង​ជំនាន់​ macOS មុន​លើ​ Mac បាន​។

ការ​អាប់ដេត​ macOS ដោយ​គ្មាន​ Apple ID

ពេល​ប្រើ​ Mac ទិញ​ត​ មិន​បាន​លុប​សម្អាត​ទិន្នន័យ​ខាងក្នុង​បាន​ត្រឹមត្រូវ​ ឬ​នៅ​មាន​ប្រើ​គណនី​ពី​មុន​ដដែល​។ ពេល​ចង់​អាប់ដេត​ប្រព័ន្ធ​ App Store នឹង​បង្ហាញ​ផ្ទាំង​សម្រាប់​វាយ​បញ្ចូល​ Apple ID។

សំណាង​ល្អ​ ក្នុង​ការ​អាប់ដេត​ macOS software មិន​តម្រូវ​ Apple ID នោះ​ទេ​ ដោយ​គ្រាន់​តែ​ Cancel ឬ​បិទ​ផ្ទាំង​បង្ហាញ​នោះ​ នៅ​តែ​អាច​អាប់ដេត​បាន​។

អ្នក​ក៏​អាច​បង្កើត​ Apple ID ថ្មី​ ដើម្បី​ Login ចូល​ប្រើប្រាស់​ ឬ​អាប់ដេត​បាន​ផង​ដែរ​។

Third-part software បាន​ទិញ​តាមរយៈ​ App Store តម្រូវ​គណនី​ Apple ID របស់​អ្នក​ដែល​បាន​ទិញ​ ដើម្បី​ទាញយក​ម្ដង​ទៀត​ តែ​ក៏​ប្រហែល​អាច​ដំឡើង​ និង​អាប់ដេត​ ដោយ​មិន​ Login បាន​ផង​ដែរ​។

សម្រាប់​កម្មវិធី​ប្រើ​ឥត​គិត​ថ្លៃ​រួម​មាន​ Pages និង​ Keynote របស់​ Apple ប្រហែល​ត្រូវ​លុប​កម្មវិធី​ និង​ទាញយក​សារ​ជា​ថ្មី​ដោយ​ប្រើ​គណនី​ Apple ID អ្នក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖  https://www.macworld.com/article/3267709/software/mac-app-store-apple-id.html https://www.macworld.com/article/3269337/macs/how-to-install-macos-updates-without-an-apple-id.html https://www.macworld.com/article/3269224/os-x/macos-high-sierra-why-you-cant-format-an-internal-ssd-with-hfs-format.html

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន