ស្ដែងៗ! អ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅស៊ីរី ស្លាប់ទាហានអ៊ីរ៉ង់ ៩នាក់ (មានវីដេអូ)

  • 2018-05-09 02:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ ទាហាន​អ៊ីរ៉ង់​ឈ​ជើង​នៅ​ស៊ីរី ៩ នាក់​បាន​ស្លាប់​កាល​ពី​យប់​មិញ ក្រោយ​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស។

យោង​តាម​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី ឲ្យ​ដឹង​ថា​មីស៊ីល​ជា​ច្រើន​គ្រាប់​ត្រូវ​បាន អ៊ីស្រាអែល​បាញ់​សំដៅ​ឃ្លាំង​ផ្ទុក​អាវុធ​របស់​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Damascus។ ការ​វាយ​ប្រហារ​នេះ កើតឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន ខណៈ​កង​ទ័ព​មាន​សកម្មភាព​មិន​ប្រក្រតី។

គួរ​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​ក្នុង​ប្រទេស ស៊ីរី។ អ៊ីស្រាអែល បាន​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​បាន​ចោទ​រដ្ឋាភិបាល​ប្រទេស​នេះ​ថា បាន​ជួយ​ជ្រោម​ជ្រែង​ប្រធានាធិបតី ស៊ីរី លោក Bashar al-Assad៕

សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី