អបអរ! បទ "Havana” របស់ Camila មានអ្នកចូលស្ដាប់ជាង១ ពាន់លានដងលើ YouTube
- 2018-05-10 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! បទ "Havana” របស់ Camila មានអ្នកចូលស្ដាប់ជាង១ ពាន់លានដងលើ YouTube
ចន្លោះមិនឃើញ
បទចម្រៀង "Havana” គឺជាបទចម្រៀងមួយដែលទទួលបានប្រជាប្រិយភាពខ្លាំងស្ទើរពាសពេញពិភពលោក។ បទចម្រៀងនេះ គ្រាន់តែចេញជាផ្លូវការកាលពីខែសីហា ឆ្នាំ២០១៧ភ្លាម ទទួលបានការចូលស្ដាប់ជាង ២៧០ លាននាក់នៅលើតែកម្មវិធី Spotify ប៉ុណ្ណោះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ វីដេអូផ្លូវការនៃបទចម្រៀងដ៏ល្បីល្បាញមួយនេះ ទទួលបានការចូលមើលចំនួនជាង ១០០ លានដងលើបណ្ដាញសង្គម YouTube។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺបច្ចុប្បន្ននេះ "Havana" បានបំបែកកំណត់ត្រាកាលពីឆ្នាំមុន ដោយទទួលបានការចូលស្ដាប់រហូតដល់ជាង ១ ពាន់លានដងឯណោះ លើ YouTube៕
ទស្សនាបទចម្រៀងខាងក្រោម៖
ចុចអាន៖