HTC U12+ ឡើង​ថ្លៃ​ឥត​ឈប់ឈរ ថ្វី​បើ​តួ​លេខ​លក់​ចេញ​ប្រចាំ​ឆ្នាំ​មាន​ការ​ធ្លាក់​ចុះ

  • 2018-05-13 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តី​ប្រកាស​ជា​សាធារណៈ​នា​ពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន HTC គឺ​ម៉ូឌែល U12+ នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី ២៣​ឧសភា ឬ​ជិត ២ សប្តាហ៍​បន្ទាប់។ ដំណឹង​មិន​ល្អ​មួយ​គឺ​ត្រង់​តម្លៃ ដែល​គេហទំព័រ​តៃវ៉ាន់​បាន​ទម្លាយ​ចេញ​មុន​នេះ​បន្តិច។

ម៉ូឌែល​អង្គ​ផ្ទុក 64GB នឹង​ថ្លៃ ៧៣៤ ដុល្លារ ឬ ៧៦៨ ដុល្លារ ខណៈ​ម៉ូឌែល 128GB ថ្លៃ ៨០១ ដុល្លារ ៨៣៤ ដុល្លារ ផ្អែក​តាម​ប្រភេទ​ RAM ក្នុង​ម៉ាស៊ីន។ តម្លៃ​នេះ​សោត​លោត​ខ្ពស់​ប្រហែល​នឹង​ត្រកូល Galaxy S9 របស់​ SAMSUNG ទៅ​ហើយ ថ្វី​បើ​ចំនួន​លក់​របស់​ខ្លួន​បន្ត​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏​ដោយ​ក្តី។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន U12+ រំពឹង​ប្រើ​កាមេរ៉ា​ភ្លោះ​ក្រោយ 12+16MP និង​ខាង​មុខ 8+8MP អម​ឈីប​កម្លាំង​ខ្លាំង Snapdragon 845 មាន RAM 6GB បន្ថែម​អេក្រង់​ធំ ៦ អ៊ីញ កម្រិត ១ ៤៤០ x ២ ៩៦០ ភីកសែល និង​ថាមពល​ថ្ម​ធំ ៣ ៤២០ mAh។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី