Facebook មាន Messenger Kids នេះ​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​គួរ​យល់ដឹង​

  • 2018-05-13 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Messenger Kids ជា​កម្មវិធី​ផ្ញើ​សារ​មួយ​ រចនា​ឡើង​សម្រាប់​ក្មេង​មាន​អាយុ​ពី​ ៦ ទៅ​ ១២ ឆ្នាំ​ អាច​ឲ្យ​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​ និង​ក្រុម​គ្រួសារ​ តាមរយៈ​ Tablet ឬ​ ស្មាតហ្វូន​ ដោយ​មិន​ប្រើ​លេខ​ទូរសព្ទ​ ឬ​គណនី​ Facebook។

មិត្តភក្ដិ​ ឬ​សមាជិក​គ្រួសារ​អាច​ប្រើ​កម្មវិធី​ Facebook Messenger មាន​ស្រាប់​ភ្ជាប់​ទៅ​កាន់​ អ្នក​ប្រើប្រាស់​ Messenger Kids បាន​។ យ៉ាង​ណា​មិញ​ កម្មវិធី​នេះ​អាច​ទាញ​យក​បាន​ ចំពោះ​ App Store នៅ​អាមេរិក​ តែ​ពេល​ចុច​ Link ពី​វេបសាយ​របស់​ Messenger Kidsបើក​ជាមួយ​ App Store លើ​ iOS មាន​ជម្រើស​ Change Store បាន​។

មុខងារ​សុវត្ថិភាព​របស់​ Messenger Kids

Parental controls

  • ឪពុក​ម្ដាយ​អាច​ Approve រាល់​បញ្ជី​ទំនាក់ទំនង​របស់​ក្មេងៗ
  • ឪពុក​ម្ដាយ​នឹង​អាច​ដឹង​ ពេល​ Content ណា​មួយ​មិន​សមរម្យ​ ឬ​ត្រូវ​បាន​ Report លើ​គណនី​របស់​ក្មេងៗ​
  • ឪពុក​ម្ដាយ​អាច​លុប​បញ្ជី​ទំនាក់ទំនង​ណា​មួយ​គ្រប់​ពេល​
  • កូនៗ មិន​អាច​ Restore ចំពោះ​បញ្ជី​ទំនាក់ទំនង​បាន​លុប​ឡើយ​

Filters

  • ចែករំលែក​រូបភាព​មិន​សមរម្យ​ លក្ខណៈ​ហិង្សា​ ឬ​អាសអាភាស​ត្រូវ​បាន​ Block
  • មាន​ក្រុម​ការងារ​ឆ្លើយតប​បាន​រហ័ស​នឹង​ Content បាន​ Flag (មិន​សមរម្យ​)
  • កម្មវិធី​មាន Emojis, Gifs និង​ Stickers តាម​វ័យ​

Privacy

  • មិន​អាច​ទិញ​អ្វីៗ​ក្នុង​កម្មវិធី​
  • មិន​មាន​ពាណិជ្ជកម្ម​
  • កូនៗ​ចុះ​ឈ្មោះ​តាមរយៈ​គណនី​ឪពុក​ម្ដាយ​
  • គណនី​ក្មេងៗ​ មិន​បង្ហាញ​លើ​ Facebook ឡើយ​

ក្មេងៗ​ជាច្រើន​ កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ ជាមួយ​នឹង​ការ​អនុញ្ញាត​របស់​ឪពុក​ម្ដាយ​ ដោយ​៖

  • ៩៣% ក្មេង​មាន​អាយុ​ពី​ ៦ ទៅ​ ១២ ឆ្នាំ​ ក្នុង​សហរដ្ឋអាមេរិក​ បាន​ចូល​ប្រើ​ Tablets ឬ​ ស្មាតហ្វូន​
  • ៦៦% មាន​ Device ប្រើ​ផ្ទាល់​ខ្លួន​

បើ​អ្នក​សម្រេច​ចិត្ត​ថា​ Messenger Kids ល្អ​សម្រាប់​សមាជិក​គ្រួសារ​ អាច​ជជែក​លើ​ប៉ុន្មាន​ចំណុច​នេះ​ជាមួយ​ក្មេង​ ដោយ​មិត្តភក្តិ​លើ​ Online ជា​នរណា​, ទាក់​ទង​នឹង​ Content មិន​សមរម្យ​ និង​កម្រិត​ពេលវេលា​ប្រើប្រាស់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://protectyoungminds.org/2018/05/01/pros-cons-facebook-messenger-kids/

អត្ថបទ៖ ប៊ុនធឿន

អត្ថបទថ្មី