ស្លាប់ ៥៥នាក់ និងរបួសរាប់ពាន់នាក់ ក្រោយអ៊ីស្រាអែលបំបែកក្រុមអ្នកតវ៉ានៅហ្គាហ្សា

  • 2018-05-15 02:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៥៥​នាក់​បាន​ស្លាប់ និង​ជាង ២ ០០០ នាក់​ផ្សេង​ទៀត​រង​របួស អំឡុង​ពេល​តវ៉ា​មួយ​នៅ​តំបន់ ហ្គាហ្សា​កាល​ពី​ម្សិលមិញ។

យោង​តាម​អ្នក​កាសែត​ម្នាក់​ឲ្យ​ដឹង​ថា ទាហាន​អ៊ីស្រាអ៊ែល​បាន​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក, គ្រាប់​បែក​ផ្សែង និង​គ្រាប់​បែក​មក​លើ​ហ្វូង​បាតុករ​ជាង ៤០ ០០០ នាក់​ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា។ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​បំផុត រហូត​ដល់​ថ្នាក់​មន្ទីរពេទ្យ​លែង​មាន​កន្លែង​សម្រាប់​អ្នក​របួស ហើយ​ពោរពេញ​ទៅ​ដោយ​សាកសព​ពេញ​បន្ទប់។ អ្នក​កាសែត​រូប​នេះ​បន្ត​ថា "អ្នក​រង​របួស​បាន​ដេក​នៅ​លើ​ឥដ្ឋ ដោយ​សារ​គ្មាន​គ្រែ​សម្រាប់​ពួក​គេ​ទេ ហើយ​ឡាន​ពេទ្យ​នៅ​តែ​បន្ត​ដឹក​អ្នក​របួស​មក​ឥត​ឈប់ឈរ។​”

គួរ​បញ្ជាក់​ថា ហិង្សា​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​កូន​ស្រី​ប្រធានាធិបតី​អាមេរិក អ្នក​ស្រី Ivanka Trump មក​សម្ពោធ​ស្ថានទូត​អាមេរិក​ថ្មី​ក្នុង​ទីក្រុង Jerusalem ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​បះបោរ​នេះ​ឡើង៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន