អ៊ីស្រាអែល ប្រើឧបករណ៍ពិសេសមួយ បាចឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករ (មានវីដេអូ)

  • 2018-05-15 03:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៤ ឧសភា ម្សិលមិញ​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​ក្រុម​អ្នក​តវ៉ា ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​នៅ​តំបន់​ព្រំ​ដែនហ្គាហ្សា ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៥​នាក់​ស្លាប់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស។

យោង​តាម​សាក្សី​ម្នាក់​ស្ថិតក្នុង​​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ឲ្យ​ដឹង​ថា ទាហាន​អ៊ីស្រាអែល​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​ដើម្បី​បាច​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​មក​លើ​ក្រុម​អ្នក​តវ៉ា។ យន្តហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​បាន​ហោះ​នៅ​តាម​តំបន់​ព្រំ​ដែន ហើយ​បាន​បាច​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​អ្នក​តវ៉ា​ទាំង​នោះ។ ជាមួយគ្នា​ដែរ មន្ត្រី​ក្រសួង​សុខាភិបាល​ហ្គាហ្សា​ឲ្យ​ដឹង​ថា ចំនួន​អ្នក​រង​របួស​ដោយ​សារ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក មាន​ច្រើន​ជាង​ចំនួន​អ្នក​រង​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ប្រហែល ១ ២០០ នាក់​ឯណោះ។

រហូត​មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​ប៉ាឡេស្ទីន​បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​បាន ធ្វើ​ការ​សម្លាប់​រង្គាល​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​អង្គការ​អន្តរជាតិ Amnesty បាន​ហៅ​ការ​បង្ហូរ​ឈាម​នេះ​ជា​ ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​បំផុត៕

សូមទស្សនាវីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖


ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន