Neymar ៖ Real Madrid? Man Utd? ​ខ្ញុំ​កំពុង​ធុញ​នឹង​រឿង​នេះ​ហើយ

  • 2018-05-15 03:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​បាន​និយាយ​ដោយ​ផ្ទាល់​ថា​ខ្លួន​កំពុង​តែ​ធុញ​រឿង​ដែល​គេ​និយាយ​ថា​ទៅ Real Madrid ​ឬ Manchester United ​ហើយ។

កីឡាករ​ដែល​ពុំ​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​លីគ​បារាំង ​ក្រោយ​ពី​របួស​តាំង​ពី​ខែ​កុម្ភៈ​មក​នោះ ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ជាង​គេ​នៅ Ligue 1 ​កាល​ពី​ម្សិលមិញ​នេះ។ រដូវ​កាល​ដំបូង​​ជាមួយ PSG ​នេះ ​បើ​គិត​តែ​ក្នុង​លីគ​វិញ Neymar ​លេង​បាន​២០​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១៩​គ្រាប់។

ជាមួយ​នឹង​ការ​បាន​ពាន​នេះ​ដែរ ​អតីត​កីឡាករ​របស់ Barcelona ​រូប​នេះ ​បាន​និយាយ​ថា​៖ “Real Madrid ? Manchester United ? អ្នក​គ្រប់​គ្នា​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​មក​ទី​នេះ ដើម្បី​ការងារ​ជាមួយ PSG ។ គោល​បំណង​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​ផ្ដោត​ទៅ​លើ World Cup ។ វា​មិនមែន​ជា​ពេល​និយាយ​រឿង​ដោះដូរ​ទៅ​ណា​នោះ​ទេ ខ្ញុំ​ដូចជា​ធុញទ្រាន់​ចំពោះ​រឿង​នេះ​ហើយ”។

កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​រូបគេ​នឹង​ផ្លាស់​ទៅ​ Real Madrid ​នៅ​ពេល​ខាង​មុខ​នេះ ​ក្រោយ​ពី​មិន​ជោគជ័យ​ខ្លាំង​នៅ PSG ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ