គួរឲ្យរន្ធត់! អ្នក​សារព័ត៌មាន​ម្នាក់ ប៊ិះត្រូវគ្រាប់កាំភ្លើង​ទាហាន​អ៊ីស្រាអែល (មានវីដេអូ)

  • 2018-05-16 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រាយការណ៍​សារព័ត៌មាន​ម្នាក់​ឲ្យ​កាសែត​ល្បី​ឈ្មោះ Al Jazeera ប៊ិះ​នឹង​ត្រូវ​អស់​ជីវិត​ដោយ​សារ​គ្រាប់​កាំភ្លើង​របស់​ទាហាន អ៊ីស្រាអែល នៅ​តំបន់​ហ្គាហ្សា​ដែល​កំពុង​មាន​ការ​តវ៉ា​ដ៏​ក្ដៅ​គគុក។

នៅ​ក្នុង​វីដេអូ​ដ៏​រន្ធត់​មួយ បង្ហាញ​ពី​អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិ​ម្នាក់​គឺ​អ្នក​ស្រី Hoda Abdel-Hamid បាន​ពាក់​មួក​ការពារ​សុវត្ថិភាព និង​អាវ​ក្រោះ​ឈរ​រាយការណ៍​ព័ត៌មាន រំពេច​នោះ​ស្រាប់​តែ​គ្រាប់​កាំភ្លើង​ហោះ​កាត់​ប៊ិះ​នឹង​ចំ​អ្នក​ស្រី​ទៅ​ហើយ។ ជាមួយ​គ្នា​ដែរ ក្រោយ​ពេល​គ្រាប់​កាំភ្លើង​បាញ់​ខុស​អ្នក​សារ​ព័ត៌មាន​រូប​នេះ ស្រាប់​តែ​មាន​យន្តហោះ​ដ្រូន​ទម្លាក់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​មក​លើ​បុគ្គលិក​កាសែត​ជា​ច្រើន​នាក់។ ទោះ​យ៉ាង​ណា​ក៏​ដោយ យោង​តាម​កាសែត Al Jazeera ឲ្យ​ដឹង​ថា ឥឡូវ​នេះ​អ្នក​ស្រី Hoda កំពុង​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​របួស​បន្ដិច​បន្ដួច​របស់​ខ្លួន​ហើយ។

គួរ​ឲ្យដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​ក្រុម​អ្នក​តវ៉ា ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​នៅ​តំបន់​ព្រំ​ដែនហ្គាហ្សា​នៅ​តែ​បន្ដ​យ៉ាង​ក្ដៅ​គគុក ខណៈ​មនុស្ស​យ៉ាង​ហោច​ណាស់ ៦០​នាក់​បាន​ស្លាប់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស៕

សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម