បុរសស្មោះស្នេហ៍ អូសឆៃកែវជូនមិត្តស្រីដើរលេង ២ពាន់គីឡូដី ដើម្បីរៀបការជាមួយនាង

  • 2018-05-17 02:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​អាច​រៀបការ​ជាមួយ​មិត្ត​ស្រី​ដែល​ខ្លួន​ស្រលាញ់ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​អូស​ឆៃកែវ​ជូន​នាង​ដើរ​លេង​ទូទាំង​ប្រទេស​ចិន។

ការ​ធ្វើ​ដំណើរ​នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​អ្នក​ទាំង ២ ដែល​មក​ពី​ខេត្ត​សម្បូរ​ព្រៃ​ភ្នំ Gansu ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ពោល​គឺ​ជា​តំបន់​ដាច់​ឆ្ងាយ​ពី​គេ​ឯង​ខ្លាំង។ បុរស​ស្មោះ​ស្នេហ៍​ខាង​លើ​មាន​ឈ្មោះ​ថា Wang មាន​មហិច្ឆតា​បែប​នេះ ដើម្បី​អាច​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​ទៅ​លេង​សមុទ្រ និង​កន្លែង​ផ្សេងៗ​ទៀត។

លោក Wang បាន​ចាប់​ផ្ដើម​អូស​ឆៃកែវ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដោយ​គោលដៅ​ដំបូង​បង្អស់ គឺ សមុទ្រ​នៅ​ក្នុង​ទីក្រុង Weihai ខេត្ត Shandon។ បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាង ៤០ថ្ងៃ និង​ចម្ងាយ​ប្រហែល ១ ០០០ ​គីឡូម៉ែត្រ ពួកគេ​ទាំង​ពីរ​ក៏​បាន​ទៅ​ដល់​ទីក្រុង Zhengzhou ខេត្ត Henan។

«មិត្ត​ស្រី​របស់​ខ្ញុំ​តែងតែ​ចង់​ឃើញ​សមុទ្រ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​អូស​ឆៃកែវ​ជូន​នាង​ទៅ​មើល​សមុទ្រ ដូច្នេះ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ធ្វើ​តាម​ពាក្យ​សន្យា​ហើយ»។ នេះ​បើ​តាម​សម្ដី លោក Wang។

ជាមួយ​គ្នា​នេះ មិត្ត​ស្រី​របស់​លោក Wang បាន​សន្យា​ថា នាង​នឹង​រៀបការ​ជាមួយ​លោក ប្រសិន​បើ​លោក​អាច​បំពេញ​តាម​ពាក្យ​សន្យា​បាន​មែន។

គួរ​បញ្ជាក់​ថា ដើម្បី​បំពេញ​តាម​ពាក្យ​សន្យា និង​បំណង​មិត្ត​ស្រី​របស់​ខ្លួន បុរស​ខាង​លើ​ត្រូវ​អូស​ឆៃកែវ​ចម្ងាយ​ជាង ២ ០០០ គីឡូម៉ែត្រ​ឯណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នារី​ជា​មិត្ត​ស្រី​តែង​តែ​ចុះ​ដើរ​ជាមួយ លោក Wang និង​ឡើង​ទៅ​អង្គុយ​វិញ​នៅ​ពេល​ដែល​នាង​អស់​កម្លាំង​ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ នាង​ក៏​ប្ដូរ​ទៅ​អូស​ឆៃកែវ​វិញ​ដែរ​នៅ​ពេល​លោក Wang អស់​កម្លាំង៕

ចុច​អាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង