ឈ្មោះ​ឡើងប្លែក តែ​ក្រុម​បុរស​សង្ហា "7Days Crazy” មាន​ចម្រៀង​ពីរោះៗ​​មិន​ធម្មតា

  • 2018-05-17 06:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"7Days Crazy” ជា​ឈ្មោះ​ក្រុម​ច្រៀង​ Original Song ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មួយ​ប្រចាំ​ប្រទេស​ថៃ។ ក្រុម​នេះ​មាន​សមាជិក​៤​នាក់​ដូចជា Boat ជា​អ្នក​ច្រៀង​ Wit អ្នក​លេង​សូឡូ Ice ជំនាញ​ហ្គីតា​បាស និង Nick អ្នក​វាយ​ស្គរ។

ថ្ងៃ ១៩ឧសភា នេះ ក្រុម​បុរស​សង្ហា​ខាង​លើ នឹង​បង្ហាញ​ខ្លួន​សម្ដែង​ជា​លើក​ដំបូង​នៅ​កម្ពុជា ជា​មួយ​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រីស្អាត Yinglee តាម​រយៈ​កម្មវិធីរបស់ Sususi Aloe Vera ​នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ JCRI។

ដើម្បី​​​ឲ្យ​​ប្រិយមិត្ត​ដឹង​បន្ថែម​ពី​ក្រុម​​ច្រៀង​នេះ​ Sabay នឹង​ណែនាំ​​ចម្រៀង​៩​បទ ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​​ របស់​ក្រុម "7Days Crazy”​។ តាមដានវីដេអូ​ខាងក្រោមទាំង​អស់​គ្នា​ក្រែងចេះ​បាន​ខ្លះ ទុកគ្រាន់​ច្រៀង​តាម​នៅ​ថ្ងៃប្រគំតន្រ្តី៖

แค่คิดไปเอง / Just Thinking to Myself

สุดท้าย / The Last Song

แค่ได้รักเธอ / Just Love You

ฟังเข้าใจแต่ไม่รู้สึก / Listen, but do not feel

เหตุการณ์นี้ / This event

"เธอเก่งเรื่องลืม ฉันเก่งเรื่องจำ" She's good at forgetting things, I'm good at remembering

เพิ่งจะรู้ / Will Know

เพลงของเธอ / Her Song

ไม่ผิดหรอกเธอ / It’s Not Wrong

អត្ថបទ៖ សុខណា