ដឹងតម្រុយ​ខ្លះៗ​ពី​ដុំ​សាក​ថ្ម​លឿន កម្លាំង ១៨ វ៉ាត់​មាន​ក្នុង​ប្រអប់ iPhone ជំនាន់​ថ្មី

  • 2018-05-17 12:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី ChargerLab បាន​ឲ្យ​ដឹង​ថា​ការ​បង្ហាញ​ខ្លួន iPhone ជំនាន់​ថ្មី ៣ ម៉ូឌែល​ក្នុង​ឆ្នាំ​នេះ នឹង​មក​ព្រម​គ្នា​នូវ​ដុំ​សាក​ប្រភេទ USB-C កម្លាំង ១៨ វ៉ាត់​ ខាង​ក្នុង​ប្រអប់ អាច​សាក​បញ្ចូល​ថ្ម​លឿន​ជា​ទ្វេដង។

រូបតំណាងដុំសាកនៅប៉ែកអឺរ៉ុប

នៅ​ប៉ែក​អឺរ៉ុប​នឹង​រចនា​ក្នុង​ទម្រង់​មាន​ក្បាល​រាង​មូល ត​ភ្ជាប់​ទៅ​កាន់ iPhone ជាមួយ​ខ្សែ Lightning និង​បន្ត​ទៅ​ខ្សែ USB-C ដែល​រំពឹង​គ្រប់​គ្រឿង​ទាំង​ស្រុង​មាន​ភ្ជាប់​ខាង​ក្នុង​ប្រអប់ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​សាក​បញ្ចូល​ថ្ម​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង​ដុំ​សាក​កម្លាំង ៥ វ៉ាត់​នា​ពេល​បច្ចុប្បន្ន។ ចំណែក​ឯ​ប៉ែក​ខាង​អាមេរិក​ខាង​ជើង​ក៏​មាន​ដុំ​សាក​កម្លាំង​ខ្លាំង​នេះ​ដូច​គ្នា ប៉ុន្តែ​មាន​ទម្រង់​រាង​ជ្រុង។

រូបតំណាងដុំសាកនៅអាមេរិកខាងជើង

បើ​តាម MacRumors ធ្លាប់​បាន​សាកល្បង​ជាមួយ​ដុំ​សាក​ដទៃ​ដែល​មាន​កម្លាំង ១៨ វ៉ាត់ លើ iPhone កាល​ពី​ឆ្នាំ​ទៅ លទ្ធផល​ស​បង្ហាញ​ឲ្យ​ឃើញ​ថា​ឧបករណ៍​ឡើង​ថ្ម​ដល់ ៧៩ ភាគរយ​ត្រឹម​រយៈ​ពេល ១ ម៉ោង ខុស​ពី​ដុំ​សាក ៥ វ៉ាត់ ឡើង​បាន​ត្រឹម ៣៩ ភាគរយ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កៅ រក្សា