កាស​ឥត​ខ្សែ OnePlus Bullets សាក​ថ្ម ១០ នាទី ​ប្រើ​ដល់ ៥ ម៉ោង

  • 2018-05-18 04:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រប​នឹង​ការ​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន OnePlus 6 ក្រុមហ៊ុន​ប្រទេស​ចិន​ក៏​បង្ហាញ​ព្រម​គ្នា​នូវ​កាស​ឥត​ខ្សែ​ដ៏​ទំនើប​ឲ្យ​ឈ្មោះ OnePlus Bullets ដែល​មាន​តម្លៃ ៦៩ ដុល្លារ ។ លក្ខណៈ​ពិសេស​ជា​ប្រភេទ​កាស​មាន​សារធាតុ​ម៉ាញេទិច អាច​ធុន​នឹង​ទឹក ញើស សក្ដិសម​សម្រាប់​អតិថិជន​និយម​ធ្វើ​លំហាត់​ប្រាណ។

គាំទ្រ​ការ​ប្រើប្រាស់​ធំ​ទូលាយ​លើ​ស្មាតហ្វូន OnePlus 6 ឬ 5/5T ជាមួយ​មុខងារ​ឆ្លាតវៃ Google Assistant ។ បន្ថែម​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Fast Dash Charging អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ចំណាយ​ពេល ១០ នាទី​ដើម្បី​សាក​ថ្ម តែ​អាច​ប្រើ​ដល់​ ៥ ម៉ោង ដោយ​នេះ​ជា​ចំណុច​ពិសេស​ផ្សេង​ទៀត​ដែល​កាស​ឥត​ខ្សែ​ដទៃ​កម្រ​ធ្វើ​បាន។

គុណភាព​សំឡេង​ច្បាស់​ល្អ គាំទ្រ​ AptX និង​មុខងារ Energy Tube ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​គោលបំណង​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ ក៏​ដូច​ជា​បន្ថែម​គុណភាព​នៃ​ការ​ស្តាប់​ឲ្យ​កាន់​តែ​វិសេសវិសាល។ ជុំវិញ​ការ​ចេញ​លក់​ជា​សាធារណៈ ត្រៀម​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ៥ ​មិថុនា​ខាង​មុខ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | theverge   ប្រែ​សម្រួល៖ កៅ រក្សា