អាវ​ PSGដំបូង​របស់​ Neymar ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​កប់

  • 2018-05-17 11:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិលមិញ មូលនិធិ​របស់​ក្លឹប PSG បាន​រៀប​ចំ​ពិធី​ដេញ​ថ្លៃ​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទុក​ប្រើ​ប្រាស់​ក្នុង​សកម្មភាព​សប្បុរសធម៌។ ក្នុង​នោះ អាវ​ PSG ដែល​ Neymar ពាក់​ដំបូង​បំផុត​ក៏​ត្រូវ​បាន​យក​ទៅ​ដាក់​ដេញ​ថ្លៃ​ផង​ដែរ។

ក្រោយ​ដេញ​ថ្លៃ​រួច អាវ​ PSG ដំបូង​របស់​កីឡាករ​ប្រេស៊ីល ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ ២៤ ម៊ឺន​អឺរ៉ូ (ជិត​ ២៨ ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។ ទោះ​ជា​យ៉ាង​ណា ប្រភព​ដដែល​មិន​បាន​បង្ហាញ​មុខ​អ្នក​ដែល​សម្រេច​ឲ្យ​ថ្លៃ​ខ្ពស់​ប៉ុណ្ណឹង​ឡើយ។

កម្មវិធី​ដេញ​ថ្លៃ​របស់​មូលនិធិ​ក្លឹប​នេះ បាន​រៃ​អង្គាស​បាន​ប្រាក់​សរុប ១,៦ លាន​អឺរ៉ូ (ប្រមាណ ១,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​សីហា ឆ្នាំ​មុន Neymar បាន​ចាក​ចេញ​ពី Barcelona មក​ចូល​រួម​ជាមួយ PSG ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត ២២២ លាន​អឺរ៉ូ (ជាង ២៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​ក្លឹប​ថ្មី កីឡាករ​ស៊ុត​ចូល​សរុប ២៨ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣០ លើក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម