រកឃើញរបស់មានតម្លៃច្រើនសន្ធឹក ក្រោយ​ឆែកឆេរ​ផ្ទះអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី

  • 2018-05-18 03:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី បាន​ដក​ហូត​ប្រអប់​ចំនួន ២៨៤ ដែល​ពោរ​ពេញ​ទៅ​ដោយ​កាបូប​ថ្លៃ​ៗ, លុយ និង​គ្រឿង​អលង្ការ​ជា​ច្រើន​ពី​ក្នុង​ផ្ទះ​អតីត​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

យោង​តាម​នាយក​ស៊ើបអង្កេតឧក្រិដ្ឋកម្ម​លោក Amar Signhឲ្យ​ដឹង​ថា "យើង​ដក​ហូត​បាន​គ្រឿង​អលង្ការ, នាឡិកាដៃ និង​របស់​មាន​តម្លៃ​ជា​ច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​របស់​ទាំង​នោះ​មាន​តម្លៃ​ពិត​ប្រាកដ​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​តែ​មាន​គ្រឿង​អលង្ការ​​ច្រើន​ខ្លាំង​ណាស់។" ជាមួយ​គ្នា​ដែរ លោក Signh ឲ្យ​ដឹង​ទៀត​ថា ការ​ស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​មាន​រឿង​អាស្រូវ​លុយ​រាប់​ពាន់​លាន​ដុល្លារ ពាក់​ព័ន្ធ​នឹង​មូលនិធិ​របស់​រដ្ឋ​ (1MDB) ដែល​បង្កើត​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ។

គួរ​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ម៉ាឡេស៊ី បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ទីតាំង ៥​កន្លែង ចាប់​ទាំង​ពី​យប់​ថ្ងៃ​ទី១៦ ខែ​ឧសភា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ២០១៨​នេះ ពាក់ព័ន្ធ​នឹង​អតីត​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ ដែល​ក្នុង​នោះ ក៏​មាន​ទាំង​ផ្ទះ​ដែល​ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន