Honda វៀតណាមចេញម៉ូតូធំ ៩ ម៉ូឌែលមានខ្លះតម្លៃដល់ម៉ឺនៗដុល្លារ
- 2018-05-19 03:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda វៀតណាមចេញម៉ូតូធំ ៩ ម៉ូឌែលមានខ្លះតម្លៃដល់ម៉ឺនៗដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន Honda Motorប្រទេសវៀតណាមបានសម្ពោធបើកទីតាំងផ្លូវការដំបូងគេនៅទីក្រុងហូជីមិញ ដែលមានដាក់លក់ម៉ូតូកម្លាំងម៉ាស៊ីនចាប់ពី ៥០០ សេសេឡើងទៅជាង ៩ ម៉ូឌែល។ ក្នុងនោះមាន ៥ ម៉ូឌែលនាំចូលពីប្រទេសថៃ ចំណែក ៤ ម៉ូឌែលនាំចូលពីប្រទេសជប៉ុន រីឯតម្លៃតាមលំដាប់ចាប់ពី ៧ ៥៥០ ដុល្លារដល់ ៥២ ៧៤០ ដុល្លារ។
១) Honda CB500F-តម្លៃ ៧ ៥៥០ ដុល្លារ
ម៉ូតូធំធន់កណ្ដាលកម្លាំងម៉ាស៊ីន ៤៧១ សេសេ នេះត្រូវបានដាក់ជិះសាកល្បងជាច្រើនដងនៅប្រទេសវៀតណាម។ CB500F នេះផងដែរបំពាក់មកជាមួយប្រព័ន្ធហ្វ្រាំង ABS អំពូលបំភ្លឺជាប្រភេទ LED light ឯកុងទ័រប្រភេទ LCD។
២) Honda Rebel 500- តម្លៃ ៧៩១១ ដុល្លារ
បើនិយាយពីរូបរាង និងរចនាបថប្រៀបធៀបជាមួយកម្លាំងម៉ាស៊ីន ៣០០ សេសេ ម៉ូឌែល Rebel ៥០០ សេសេ មិនសូវខុសគ្នាប៉ុន្មានទេ។
៣) Honda CB500X-តម្លៃ ៧៩១១ ដុល្លារ
CB500X ជាម៉ូឌែលធន់កណ្ដាលកម្លាំងម៉ាស៊ីន ៥០០ សេសេសម្រាប់ការធ្វើដំណើរផ្សងព្រេងនានា។ ចំពោះរចនាបថ ឬគ្រឿងលេងក៏សូវជាខុសពីម៉ូឌែល CB500F ប៉ុន្មានដែរ ពោលគឺ បំពាក់មកជាមួយប្រព័ន្ធហ្វ្រាំង ABS អំពូលបំភ្លឺជាប្រភេទ LED light ឯកុងទ័រប្រភេទ LCD។
៤) Honda CB650F-តម្លៃ ៩៩២៨ ដុល្លារ
ចំពោះម៉ូឌែល CB650F បើនិយាយពីខ្សែស្រឡាយខ្ពស់ជាងម៉ូឌែល CB500F បន្តិច។ ត្បិតតែវាជាម៉ូឌែលធន់កណ្ដាលមែន ក៏ប៉ុន្តែការរចនាវិញ ស្រដៀងទៅនឹង CB1000R។ CB650F នេះជាប្រភេទម៉ាស៊ីន ៤ ស៊ីឡាំង មានកម្លាំង ៦៤៩ សេសេ ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ។
៥) Honda CBR650F-តម្លៃ ១០ ២៧៩ ដុល្លារ
CBR650F នេះជាម៉ូឌែលនាំចូលពីប្រទេសជប៉ុនកាលពីខែមេសាឆ្នាំ ២០១៧។ CBR650F ជាប្រភេទម៉ូតូស្ព័រដែលរក្សារូបរាងប្រភេទ aerodynamic ចំណែកឯបច្ចេកវិទ្យា លក្ខណៈសម្បត្តិក៏មិនខុសពីម៉ូឌែលមុនៗដែរ។
៦) Honda CB1000R-តម្លៃ ២០ ៥៦៨ ដុល្លារ
ម៉ូតូធំ CB1000R ទើបប្រកាសចេញក្នុងកម្មវិធី EICIMA ឆ្នាំ ២០១៧ នៅប្រទេសអ៊ីតាលី។ CB1000R ក៏ជាម៉ូឌែលនាំមួយក្នុងចំណោមបួន ដែលហុងវៀតណាមចូលពីប្រទេសជប៉ុន។ ម៉ូឌែលនេះជាប្រភេទ Classic កូនកាត់ Cafe raccer ជាមួយនឹង CB។ វាមានកម្លាំងម៉ាស៊ីន ៩៩៨ សេសេ។
៧) Honda CBR1000RR Fireblade-តម្លៃ ២៤ ៦១២ ដុល្លារ
CBR1000RR Fireblade នេះធ្លាប់បានដាក់តាំងបង្ហាញក្នុងពិព័រណ Motor show នៅវៀតណាមកាលពីឆ្នាំមុនម្ដងហើយដែរ មកដល់ឥឡូវទើបមានលក់ជាផ្លូវការ។ CBR1000RR Fireblade ជាប្រភេទម៉ូតូស្ព័រ ដែលមានកម្លាំងម៉ាស៊ីន ៩៩៨ សេសេ។
៨) Honda CBR1000RR Fireblade SP-តម្លៃ ២៩ ៧៩៨ ដុល្លារ
CBR1000RR Fireblade SP ជាម៉ូឌែលខ្ពស់ជាងគេមួយក្នុងចំណោមត្រកូល Honda CBR។ ម៉ូតូនេះបើនិយាយពីរូបរាងមើលមួយភ្លេតស្រដៀង Ducati panigale។
៩) Honda Gold Wing-តម្លៃ ៥២ ៧៤០ ដុល្លារ
Gold Wing នេះជាម៉ូឌែលចុងក្រោយគេ ហើយក៏ជាម៉ូតូដែលលក់ដាច់ជាងគេផងដែរនៅប្រទេសវៀតណាម។ វាមានប្រហាក់ប្រហែលទៅនឹង Honda Accord។ ម៉ូតូធំកម្លាំងម៉ាស៊ីន ១៨៣៣ សេសេប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។
អានអត្ថបទបន្ត៖