មក​ហើយៗ Honda Click 150i ស៊េរី ០១៨ ទម្លាក់​ដល់​ដី​មិញៗ តែ​តម្លៃ​កប់!

  • 2018-05-18 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន​ Honda ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ប្រកាស​ចេញ​ម៉ូតូ​ Click ស៊េរី​ថ្មី​​ ដែល​មាន​រចនាបថ​​ប្លែក​ជាង​មុន និង​មាន​មុខងារ​ទំនើបៗ​ជា​ច្រើន​ផង​នោះ​ មិន​បាន​ប៉ុន្មាន ម៉ូតូ​យុវវ័យ​ពេញ​និយម​ជិះ បាន​ឈាន​ជើង​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ កាល​ពី​ព្រឹក​មិញ​នេះ។

តាម​ប្រភព​ពី​ម្ចាស់​ហាង​មួយ​កន្លែង​នៅ​ម្ដុំ​គិរីរម្យ បាន​ឲ្យ​ដឹង​ថា Honda Click 150i ស៊េរី ០១៨ មាន​តម្លៃ​​ខ្ទង់​ប្រមាណ​ជា ៣ ០០០ ដុល្លារ។

ចំណុច​ពិសេសៗ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា៖

  • មាន​ប្រភេទ​ម៉ាស៊ីន​ពីរ​ រួម​មាន​​ ១២៥ សេសេ និង ១៥០ សេសេ
  • អំពូល​ភ្លើង​មុខ/ក្រោយ​ ជា​ប្រភេទ​ LED
  • ភ្លើង​ខាង​ក្រោយ​​មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​
  • កុងទ័រប្រភេទ LCD
  • សោ​ឆ្លាត​វៃ​ដូច​ជា​ PCX
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ
  • ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​
  • ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ
  • ជា​ប្រភេទ Click 150i ចំណែក Click 125i នៅ​មិន​ទាន់​មាន​លក់​នៅ​ឡើយ​ទេ។
រូប​ភាព​ផ្តល់​ឲ្យ៖ សីហា

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា