ម៉ូតូ Honda Dio ស៊េរី​ថ្មី​ទើប​ចេញ​ស្ងាត់ៗ តម្លៃ​តែ​ជាង ៧៥០ ដុល្លារ

  • 2018-05-10 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Honda ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ចេញ​ម៉ូតូ​ស៊េរី​ថ្មី​មួយ​ម៉ូឌែល Honda Dio ២០១៨ ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន ហើយ​តម្លៃ​ក៏​ធូរ​ថ្លៃ​ដែរ​ត្រឹម​តែ ៨០០ ដុល្លារ។

Honda Dio Delux នេះ​នៅ​តែ​រក្សារូប​រាងជា​​​ប្រភេទ Scooter ដដែល តែ​បាន​បន្ថែម​លក្ខណៈ​សម្បត្តិ​ទំនើបជា​ច្រើន​៖

  • មាន​បួន​ពណ៌ ខ្មៅ លឿង បៃតង និង​ប្រផេះ
  • បំពាក់​មក​ជាមួយ​កុងទ័រ​​ប្រភេទ​អេឡិចត្រូនិក
  • អំពូល​ខាងមុខ​ប្រភេទ​ LED និង​មាន​អំពូល​សម្រាប់​បំភ្លឺ​ពេល​ថ្ងៃ​ផង​ដែរ។
  • ម៉ាស៊ីន​ម៉ូតូ Dio Deluxe នេះ​មាន​ចំណុះ ១១០ សេសេ មាន​កម្លាំង​ ៧,៩២ សេះ
  • ប្រព័ន្ធ​ហ្វ្រាំង​មុខ​និង​ក្រោយ​ជា​ប្រព័ន្ធ​ហ្វ្រាំង​ CBS(ចាប់​មួយ​ស៊ី​ពីរ)
  • ឃ្លុប​​ខាង​ក្រោម​កែប​មាន​កន្លែង​សាក​ភ្លើង​ទូរសព្ទ​យ៉ាង​ឡូយ
  • តម្លៃ ៨០០ ដុល្លារ៕

អាន​អត្ថបទបន្ត៖

ប្រភព៖ drivespark   ប្រែ​សម្រួល៖ រក្សា