សាលាស្ដង់ដារអាមេរិកទី១នៅកម្ពុជា បន្តផ្ដល់អាហារូបករណ៍ជួយនិស្សិតក្រីក្រ

  • 2018-05-19 03:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​ ១៨ ឧសភា ២០១៨ ជាថ្ងៃពិធីចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Program) ដែលជាការបង្រៀនរួមគ្នារវាងសាកលវិទ្យាល័យ AUPP សាកលវិទ្យាល័យអារីហ្សូណា (UA)របស់សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University-FHSU) ធ្វើឱ្យប្រទេសកម្ពុជាបានទទួលសញ្ញាបត្រស្តង់ដារអប់រំពីសហរដ្ឋអាមេរិក ដោយមិនចាំបាច់ទៅសិក្សានៅបរទេស។

ពិធីចែកសញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ពុយ គា អ្នកនាំពាក្យនៃ សាកល​វិទ្យាល័យ AUPP ឲ្យដឹងថា «មកទល់ពេលនេះ សាលាបានទទួលសិស្សចំនួន ៣០០នាក់ ដែល​ថ្ងៃនេះ​ យើង​បាន​រៀបចំ​ពិធីចែកសញ្ញាបត្រដល់និសិ្សតចំនួន ២៨នាក់ ហើយ​ភាគ​ច្រើន​ជា​សិស្ស​អាហារូបករណ៍​ផងដែរ​»។

លោក ពុយ គា

និសិ្សតដែល​រៀន​ទី​នេះ គឺ​អាចទទួលសញ្ញាបត្រពីរ ពោលគឺមួយបានពីសាលាផ្ទាល់ និង​មួយទៀតសាលាលំដាប់ពិភពលោករបស់អាមេរិក ​អារីហ្សូណា ដោយ​សញ្ញាបត្រ​នេះ​ត្រូវបាន​ទទួល​ស្គាល់​គុណភាព​អប់រំ​ស្ដង់ដារ​អាមេរិក​។ ​ដោយ​ឡែក​សម្រាប់​និសិ្សត​អាហារូបករណ៍ គឺ​ទទួល​បានត្រឹម​សាកល​វិទ្យាល័យ AUPP ប៉ុណ្ណោះ ​ខណៈ​និស្សិត​ត្រូវបង់​ថ្លៃសិក្សា​បន្ថែម ​ប្រសិន​បើចង់​បាន​សញ្ញាបត្រ​ពីរ​។ លោក ពុយ គា បន្ថែម។

អ្នកនាំពាក្យនៃ សាកល​វិទ្យាល័យ ​បង្ហើប​​ ​គម្រោង​ផ្ដល់​អាហារូបករណ៍​ឲ្យ​និស្សិត​ឆ្នាំ​បន្ទាប់ គឺ​គិត​តាម​និន្ទេសសិស្ស តួយ៉ាង និន្ទេស​A ​ គឺ ២០០០ដុល្លារ និង និទ្ទេស B គឺ១០០០ដុល្លារ ដោយ​តម្លៃ​សិក្សា​សរុប​ប្រមាណ​ ៩០០០ដុល្លារ។ យ៉ាងណាមិញ​ សាលានៅតែបន្តជួយនិស្សិត​ក្រីក្រ​តាមរយៈការផ្ដល់អាហារូបករណ៍១០០% ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភពី​ស្ថាប័ន​ ឬអង្គការ​ណាមួយ​ដូចឆ្នាំមុនៗ​ផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី