ហ្គេម​ល្បី Fortnite អាច​នឹង​មាន​នៅ​លើ Play Store ចុង​ឆ្នាំ​នេះ​​

  • 2018-05-19 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Epic Games បាន​បើក​ឲ្យ​ទាញ​យក​ហ្គេម​បាញ់​ប្រហារ​ដ៏​ពេញ​និយម Fornite សម្រាប់​ iPhone កាល​ពី​ខែ​មីនា​កន្លង​ទៅ។ យ៉ាង​ក្តី​ចំពោះ​អ្នក​ប្រើ Android Phone ក៏​មាន​សង្ឃឹម​​អាច​នឹង​ដោនឡូត​លេង​បាន​ដូច​គ្នា។

Fornite លេង​លើ​ iPhone X

យោង​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុមកាងារ​ផលិត​ហ្គេម Fornite កំពុង​​ប្រឹង​ប្រែង​ដុត​ដៃ​​ដុត​ជើង​ ដោះ​ស្រាយ​បញ្ហា​នៅ​លើ​ហ្គេម​ដ៏​ពេញ​និយមនេះ​ និង​ថែម​ទាំង​បាន​ផ្ដល់​ជា​សារ​ខ្លី​មួយ​ថា អាច​នឹង​មាន​នៅ​លើ Play Store ដែ​រ​យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​នេះ។

រំឮក​ដែរ​ថា Fortnite ជា​ប្រភេទ​ហ្គេម​បែប Battle Royale ឈរ​លំដាប់​ទី ១ មិន​ថា​តែ​លើ​ពពួក​ឧបករណ៍​ហ្គេម​ធំៗ ក៏​វ៉ា​ដាច់​ PUBG ថែម​ទៀត​ផង។​ បច្ចុប្បន្ន​នៅ​លើ​ស្មាតហ្វូន​អ្នក​រាល់​គ្នា​អាច​លេង​វគ្គ PvP 100 Players ដែល​ធ្លាប់​មាន​លើ​ម៉ាស៊ីន PlayStation 4, Xbox One, PC និង Mac ស្រប​ពេល​ផែន​ទី, បែបបទ​នៃ​ការ​លេង បន្សំ​ការ Update ប្រចាំ​សប្ដាហ៍​មាន​ដូច​គ្នា​ទាំង​អស់។​​​​​​​​

#ទាញ​យក​ហ្គេម Fornite លើ App Store

អាន​អត្ថបទ​បន្ត​៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី