បើ​ថា iPhone X ខ្លាំង ធៀប​ក្រាហ្វិក​ហ្គេម Fortnite លើ​ Xbox One X លទ្ធផល​ខុស​គ្នា​ដាច់

  • 2018-03-23 01:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បែប​បាញ់​ប្រហារ​ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ Fornite អាច​លេង​​បាន​ទាំង​លើ​ម៉ាស៊ីន PS4 Pro និង Xbox One X រហូត​បច្ចុប្បន្ន​មាន​ដល់​ប្រភេទ​ស្មាតហ្វូន តែ​ស្ថិត​ក្នុង​ជំនាន់ Beta។

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្នុង​រយៈ​ពេល ៤ ថ្ងៃ គូ​ប្រជែង PUBG មួយ​នេះ ជួយ​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន Epics Game បាន ១,៥ លាន​ដុល្លារ​ឯ​ណោះ

យ៉ាងណាមិញ​ថ្មីៗ​នេះ​ ក្រុម​ការងារ DigitalFoundry បាន​បង្ហោះ​វីដេអូ​ប្រៀបធៀប​កម្រិត​ក្រាហ្វិក​រវាង​ហ្គេម Fornite លើ​ម៉ាស៊ីន Xbox One X និង​ទូរសព្ទ​តម្លៃ​ថ្លៃ iPhone X។ លទ្ធផល​បង្ហាញ​ថា​ រូបភាព​ដែល​បង្ហាញ​ចេញ​មក មាន​ភាព​ខុស​គ្នា​ដាច់​ឆ្ងាយ ដោយ​ការ​លេង​លើ​ម៉ាស៊ីន​ហ្គេម​នៃ​ក្រុមហ៊ុន Microsoft មាន​សភាព​បង្ហាញ​កម្រិត​ពណ៌​ដិត​ល្អ​ជាង ជា​ពិសេស​នៅ​តំបន់​ងងឹត ក៏​បង្ហាញ​រូបភាព​ឃើញ​ច្បាស់​ល្អ ខុស​ពី iPhone X មិន​ថា​សូម្បី​តែ​នៅ​កន្លែង​មាន​ទឹក ក៏​ពុំ​មាន​ចំណាំង​ផ្លាត ធ្វើ​ឲ្យ​ទិដ្ឋភាព​នៃ​ការ​លេង​ហាក់​ចុះ​អន់​ថយ​ខ្លាំង។

ចំណុច​ខ្សោយ​នៃ​ការ​ដំណើរការ​ហ្គេម Fornite លើ iPhone X នៅ​លក្ខខណ្ឌ 30fps តាម​ការ​រក​ឃើញ​ពី​ Digital Foundry បាន​សង្កត់​ធ្ងន់​ថា​ការ​លេង​ហ្គេម​ទំហំ​ជាង 2GB មួយ​នេះ រយៈ​ពេល ៩០ នាទី ស៊ី​ថាមពល​ថ្ម​អស់ ៧៥ ភាគរយ ម្ល៉ោះ​បើ​ចង់​លេង​រយៈ​ពេល​ច្រើន​ម៉ោង​អាច​នឹង​ពិបាក​បន្តិច។​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា