មហាសេដ្ឋី​ ៥៥ ​នាក់​របស់​ចិន​ ធ្វើ​ការ​នៅ​វិស័យ​ IT

  • 2018-03-22 06:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Jiemian ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា វិស័យ ៣ របស់​ចិន ដែល​មាន​ចំនួន​មហាសេដ្ឋី​ច្រើន​បំផុត​គឺ ជីវ​បច្ចេកវិទ្យា អចលនទ្រព្យ និង​ការ​ដំឡើង​គ្រឿង​អេឡិចត្រូនិក។

តាម​បញ្ជី​របស់ Jiemian គឺ វិស័យ​ជីវ​បច្ចេកវិទ្យា​ចិន មាន​មហាសេដ្ឋី​ចំនួន ១០៥​នាក់ វិស័យ​អចលនទ្រព្យ មាន ៩២​នាក់ និង​វិស័យ​ដំឡើង​ឧបករណ៍​អេឡិចត្រូនិក​ចិន មាន​មហាសេដ្ឋី ចំនួន ៧៥នាក់។ ចំណែក វិស័យ​គីមី ស្ថិត​នៅ​លេខ ៤ មាន​មហាសេដ្ឋី ៧៤ និង IT ឈរ​នៅ​លេខ​៥ មាន ៥៥​នាក់។

លោក Pony Ma Huateng

ទោះ​ជា​យ៉ាង​នេះ​ក្ដី មហាសេដ្ឋី​លំដាប់​កំពូល​ទាំង​៣ រូប នៅ​ប្រទេស​ចិន មិន​មែន​មក​ពី​វិស័យ​ខាងលើ​ទាំងអស់​ឡើយ។ ​ក្នុង​នោះ លោក Pony Ma Huateng ស្ថាបនិក​ក្រុមហ៊ុន Tencent ផ្នែក​ផ្ដល់​សេវាអ៊ីនធឺណិត កម្សាន្ត និង​បច្ចេកវិទ្យា AI នៅ​ចិន​និង​សកលលោក មាន​ទ្រព្យសម្បត្តិ ៤៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ឈរ​នៅ​លេខ​១ ខណៈ​លោក Xu Jiayin ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Evergrande Group ឈរ​លេខ​២ មាន​ទ្រព្យ​សម្បត្តិ ៤១ ពាន់​លាន​ដុល្លារ។

លោក Jack Ma

ចំណែក​លោក​ Jack Ma ស្ថាបនិក​ក្រុមហ៊ុន​លក់​ផលិតផល​អនឡាញ Alibaba នៅ​លេខ​៣ មាន ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក​៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.