គិតត្រឹមថ្ងៃទី ២១ ខែមីនានេះ មានរយៈពេល ១០ ឆ្នាំគត់ដែល Marques Brownlee កំពូលអ្នកវាយតម្លៃផលិតផលបច្ចេកវិទ្យាមួយរូប បានចាប់ផ្ដើមការងារជាអ្នកវាយតម្លៃលើគណនី YouTube។ ខាងក្រោមនេះជាការបង្ហាញថា ១០ ឆ្នាំមកនេះ Marques មានការប្រែប្រួលបែបណាខ្លះ ៖
- បានបង្កើតគណនីនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៨ ប៉ុន្តែវីដេអូទាក់ទងនឹងបច្ចេកវិទ្យាដំបូងបំផុត បានបង្ហោះឡើងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ដែលជាវីដេអូវាយតម្លៃលើកុំព្យូទ័រយួរដៃមួយម៉ូដែល។
វីដេអូ Review ដំបូងបំផុត ៖
- វីដេអូរាប់រយវីដេអូដំបូងដែល Marques បានបង្ហោះភាគច្រើនជាប្រភេទវីដេអូបង្រៀនពី Software និង Hardware។
- បន្តបន្ទាប់មកគេត្រូវបានក្រុមហ៊ុនធំៗទាក់ទងឲ្យធ្វើការបង្ហាញពី Hardware និង Software របស់ពួកគេ។
វីដេអូ Review ឆ្នាំ ២០១១
- បុរសវ័យ ២៤ ឆ្នាំរូបនេះ អាចអូសទាញអ្នកគាំទ្របានច្រើនដោយសារ តែងតែឆ្លើយតបនឹងសំនួររបស់ទស្សនិកជន, បង្ហាញអំពីមុខងារដែលទស្សនិកជនចង់ដឹង និង បង្ហាញស៊ីជម្រៅពីផលិតផលនីមួយៗ ហើយតែងតែយល់ច្បាស់អំពីអ្វីដែលទស្សនិកជនចង់ចេះ។
វីដេអូឆ្នាំ ២០១៣ ៖
- សព្វថ្ងៃនេះ Marques ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈការបង្កើតវីដេអូនិយាយស៊ីជម្រៅអំពីស្មាតហ្វូនដែលចេញថ្មី រួមទាំងបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូនផងដែរ។
វីដេអូឆ្នាំ ២០១៥ ៖
- គិតត្រឹមបច្ចុប្បន្ននេះគណនីរបស់ Marques មាន Subscriber ចំនួន ៥,៩ លាននាក់ ជាគណនីនិយាយអំពីបច្ចេកវិទ្យាដ៏ធំមួយលើ YouTube និងមានចំនួនទស្សនាសរុប ៨៦៥ លានដង៕
វីដេអូឆ្នាំ ២០១៨ ៖
ចុចអាន៖
ប្រភព៖
YouTube
ប្រែសម្រួល៖ សុខហេង