ជយោ!​ ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​ ផ្ដួល​ម្ចាស់​ផ្ទះ​ថៃ​ មុន​នេះ​ក្លាយ​ជា​ជើងឯក​

  • 2018-05-20 08:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​ផ្ដួល​ក្រុម​ កងទ័ព​ជើង​គោក​ ម្ចាស់ផ្ទះ​ថៃ​ នៅ​មុន​នេះ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand។​

ក្រុមបាល់ទះវិសាខា

ក្រុម​បាល់ទះ​របស់​ឯក​ឧត្តម​ ស​ សុខា​ ខាង​លើ​នេះ​ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​រហូត​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ មិន​ស្គាល់​ឡើយ​ពាក្យ​ថា​ចាញ់​ បើ​ទោះ​ជា​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​ធំ​មាន​ហត់​នឿយ​ និង​មាន​របួស​ខ្លះ​ក្ដី។​

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ហាក់​តឹងតែង​បន្តិច​ព្រោះ​ក្រុម​នីមួយ​ៗ​ សុទ្ធតែ​ចង់​ឈ្នះ​ ខណៈ​សមត្ថភាព​កីឡាករ​ក៏​ល្អ​ដូច​គ្នា​ផង​ដែរ។​ ទោះ​យ៉ាង​នេះ​ក្ដី​ តែ​ក្រុម​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​ សាន​ សុក្រិត​ ព្យាយាម​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត​ និង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឡើង​វិញ​ រហូត​អាច​យក​ឈ្នះ​តែ​ម្ដង។​

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​កម្ពុជា​ វិសាខា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand​ របស់​ប្រទេស​ថៃ​ តាំង​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ២០១៨​ មក​ម្ល៉េះ។​ ដោយ​ក្រុម​របស់​កម្ពុជា​ខាង​លើ​ ប្រកួត​ឈ្នះ​បន្តបន្ទាប់​រហូត​ដល់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​ ហើយ​ផ្ដួល​ម្ចាស់​ផ្ទះ​យក​ពាន​ថែម​ទៀត​ផង។​

អត្ថបទ៖ នួន ស៊ីណា​