ថ្ងៃបើកកីឡាជាតិលើកនេះ ដឹងតែប្លែក ហើយមានការសម្ដែងពិសេសៗច្រើន
- 2018-05-21 02:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃបើកកីឡាជាតិលើកនេះ ដឹងតែប្លែក ហើយមានការសម្ដែងពិសេសៗច្រើន
ចន្លោះមិនឃើញ
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ចូលរួមសម្ដែងទស្សនីយភាពដ៏អស្ចារ្យនានា ក្នុងពិធីបើកជាផ្លូវការកីឡាជាតិលើកទី២ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមដឹកនាំការសម្ដែង នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ដើម្បីជាការបង្ហាញពីទឹកចិត្តស្រឡាញ់ប្រទេសជាតិ មានមោទនភាពជាខ្មែរផងនោះ ក៏ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២ថ្ងៃទី២៥ ឧសភា ២០១៨ ខាងមុខ ជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមនិង NOCC ផងដែរ។ ការរួមសម្ដែងនេះ ចង់បង្ហាញអំពីទឹកចិត្តស្រឡាញ់ប្រទេសជាតិ របស់យុវជនកម្ពុជាបច្ចុប្បន្ន។
កញ្ញា គីម សំណាង អ្នកដឹកនាំបច្ចេកទេសសម្ដែង ប្រាប់ឲ្យដឹងដែរថា សម្រាប់ការហ្វឹកហាត់សាកល្បងត្រៀមការសម្ដែងធំនៅថ្ងៃបើកពិធីនោះ ស្ទើរតែចប់១០០% ទៅហើយ ព្រោះអីបើគិតទៅវាប្រហែលជិត១០ដងរួចហើយ។ ការហាត់សាកល្បងនេះដែរ ក៏មានបញ្ហាមួយចំនួនតូច ពោលគឺពេលវេលារបស់អ្នកត្រូវចូលរួមសម្ដែង សុទ្ធតែរវល់រៀងៗខ្លួន បច្ចេកទេសសម្ដែងខ្លះវាពិបាកបន្តិចដោយសារពួកគេមិនធ្លាប់។ ទោះមានបញ្ហាបន្តិចបន្តួចបែបនេះមែន ប៉ុន្តែក្រុមការងារនៅតែអាចជម្នះទៅមុនបាន នេះដោយសារទឹកចិត្តស្រឡាញ់ចង់ចូលរួមរបស់ពួកគេ ចង់ធ្វើកិច្ចការជាមួយសង្គមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ពិធីបើកកីឡាជាតិលើកទី២នេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានការចូលរួមសម្ដែងពីច្រើនភាគីមិនថាសិល្បៈ កីឡា ជាដើម។ កីឡាជាតិលើកទី២នេះ មាន២៧ប្រភេទកីឡាផ្សេងចូលរួមប្រកួតប្រជែងរហូតដល់ថ្ងៃទី២៥ មិថុនា ២០១៨ ទើបបញ្ចប់៕