Facebook នៅ​តែ​កើន​អ្នក​ប្រើប្រាស់ ទោះបីរង​ព្យុះ​ចលនា​លុប Facebook ចោល

  • 2018-05-21 06:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​តែ​ពី​លេច​ធ្លាយ​រឿង​អាស្រូវ​របស់ Facebook ដែល​មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​អ្នក​ប្រើប្រាស់​ជាង ៨៧ លាន​គណនី​ទៅ​ដល់​ដៃ​ក្រុមហ៊ុន Cambridge Analytica នោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ មាន​ភាព​តាន​តឹង​ខ្លាំង​មែន​ទែន ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន រហូត​ដល់​ថ្នាក់​សភា​អាមេរិក​កោះ​អញ្ជើញ​លោក Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ Facebook ទៅ​សួរ​ត​ទល់​ផ្ទាល់​តែ​ម្ដង។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​លេច​ចេញ​ជា​ចលនា​លុប​កម្មវិធី Facebook ពី​សំណាក់​អ្នក​ប្រើប្រាស់​ផង​ដែរ ដោយ​ប្រើ​ Hastag #deleteFacebook ដែល​មាន​លេច​ចេញ​ជា​ហូរហែ លើ​បណ្ដាញ​សង្គម Twitter ។ ប៉ុន្តែ បើ​តាម​ស្ថិតិ​ថ្មី​ៗ​នេះ​របស់​ក្រុមហ៊ុន​វិនិយោគ Goldman Sachs បាន​បង្ហាញ​ថា​ចលនា​លុប Facebook ចោល​នេះ មាន​ផល​ប៉ះពាល់​តិច​តួច​បំផុត​ដល់ Facebook។

លើស​ពី​នេះ​ទៅ​ទៀត​ បើ​តាម​ការ​រាយ​ការណ៍​របស់ Business Insider បាន​បង្ហាញ​ពី​ស្ថិតិ​នៃ​អ្នក​ប្រើ Facebook ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នោះ មាន​ចំនួន​កើន​ឡើង​ដល់​ទៅ ៧ ភាគ​រយ​នៃ​ការ​ប្រើប្រាស់។

មិន​មែន​ត្រឹម​តែ​ការ​ប្រើប្រាស់​កើន​ឡើង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ចំនួន​នាទី​ដែល​អ្នក​ប្រើប្រាស់​ចំណាយ​លើ​ការ​លេង Facebook នោះ​ក៏​កើន​ឡើង​ដែរ។ ខាង​ធនាគារ Deutsche ក៏​បាន​និយាយ​ថា ការ​លុប​ចោល​គណនី​ក្លែង​ក្លាយ​ជាង ៥៨៣ លាន​គណនី​ពី​សំណាក់ Facebook ផ្ទាល់​មាន​ផល​ប៉ះពាល់​តិច​តូច​ប៉ុណ្ណោះ ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។

គិត​មក​ត្រឹម​ពេល​នេះ ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​នេះ​ឡើង​មក​តម្លៃ​ពេញ​វិញ​ហើយ គឺ​ប្រហែល​ ១៨២,៦៨ ដុល្លារ ហើយ​វា​អាច​នឹង​បន្ត​កើន​ឡើង​ទៀត​ទៅ​ពេល​ខាង​មុខ៕

ចុចអាន៖

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ផាត សុវត្ថិ