ទីបំផុត! រកឃើញជនរងគ្រោះដំបូងបង្អស់ ដោយសារភ្នំភ្លើង ហាវ៉ៃ
- 2018-05-21 06:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! រកឃើញជនរងគ្រោះដំបូងបង្អស់ ដោយសារភ្នំភ្លើង ហាវ៉ៃ
ចន្លោះមិនឃើញ
បុរសម្នាក់រស់នៅកោះ ហាវ៉ៃ បានក្លាយជនរងគ្រោះដោយសារបន្ទុះភ្នំភ្លើង Kilauea ដំបូងគេបង្អស់ ខណៈពេលកំពុងអង្គុយមុខរានហាលផ្ទះរបស់ខ្លួន។
យោងតាមកាសែត Hawaii News Now ឲ្យដឹងថាបុរសរងគ្រោះបានអង្គុយមុខរានហាលជាន់ទី ៣នៅផ្ទះរបស់ខ្លួន ស្រាប់តែកម្ទេចភ្នំភ្លើងបានផ្ទុះមកចំជើងរបស់លោកតែម្ដង។ ក្រោយមកបុរសរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងមុខរបួសលើជើងធ្ងន់ធ្ងរផងដែរ។ ទោះយ៉ាងណាក៏ដោយ ជនរងគ្រោះខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
គួរឲ្យដឹងថា ភ្នំភ្លើង Kilauea បានផ្ទុះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ដោយបានបង្ខំឱ្យមនុស្សរាប់រយនាក់ក្នុងតំបន់ត្រូវជម្លៀសចេញផងដែរ បើគិតមកទល់ថ្ងៃនេះ៕
ចុចអាន ៖
មកមើល ទិដ្ឋភាពកម្អែភ្នំភ្លើងហូរតាមផ្លូវគួរឲ្យខ្លាចនៅរដ្ឋ ហាវ៉ៃ
ថតបានយន្តហោះយោធាធ្លាក់លើផ្លូវ ស្លាប់មនុស្ស ៥នាក់គួរឲ្យរន្ធត់ (មានវីដេអូ)