អ្នក​ប្រដាល់​ញញឹម​ស្រស់​ សយ​ សី​ មិន​ធម្មតា​ទេ​ រៀន​ផង​ ធ្វើ​ការ​ផង​ ឆ្លៀត​ឡើង​ប្រដាល់​ទៀត​

  • 2018-05-21 09:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សយ​ សី​ ក្រៅ​តែ​ពី​អាជីព​ជា​អ្នក​ប្រដាល់​ ក៏​ជា​និស្សិត​អគ្គិសនី​ និង​ឆ្លៀត​ធ្វើ​ការ​ថែម​ទៀត​ផង​សព្វថ្ងៃ​នេះ​ បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ​បាន​ល្មម​សមរម្យ​ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មិន​ខ្វះខាត់។​

សយ សី​(ខៀវ)

សយ​ សី​ បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ជា​និសិ្សត​ឆ្នាំ​ទី២​លើ​ជំនាញ​សំណងស៊ីវិល​ នៅ​ឯ​សាលា​មួយ​កន្លែង​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។​ ក្រៅ​ពី​ការ​សិក្សា​ ក៏​ជា​ជំនួយ​ការ​ផ្នែក​សំណងស៊ីវិល​ នៅ​ឯ​ការដ្ឋាន​ទីក្រុង​ជ្រោយចង្វា​ផង​ដែរ។​

សយ សី​(ខៀវ)

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កំពង់ចាម​ខាង​លើ​បន្ថែម​ថា​ សរុប​ប្រាក់​ចំណូល​ក្នុង​មួយ​ខែៗ​ បាន​ច្រើន​គួរសម​ដែរ​ អាច​ថា​ ៣០០​ ទៅ​ ៤០០​ ដុល្លារ។​ ប្រាក់​ចំណូល​ទាំង​នេះ​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ប្រចាំ​ខែ​ ដូច​ជា​អាហារហូបចុក​ ចាក់សាំង​ម៉ូតូ​ និង​រៀន​វគ្គ​ខ្លីៗ​បន្ថែម​ទៀត​លើ​ជំនាញ​ដែល​កំពុង​រៀន​នៅ​សកល​វិទ្យាល័យ។​

សយ សី​(ខៀវ)

សយ​ សី​ ជា​កូន​សិស្ស​លោក​ ឡុង​ វិបុល​ មក​ពី​ក្លឹប​ប្រដាល់​វិបុល​ដារិទ្ធ​ខណ្ឌ​ពោធ៍សែន​ជ័យ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ពិន្ទុ​ ធា​ រិទ្ធី​ នៅ​សង្វៀន​ប្រដាល់​ TV5​​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​