ឡៅ​ ចន្រ្ទា​ នៅ​តែ​ល្អ​កណ្ដាប់​ដៃ​ ទោះ​ខាន​វ៉ៃ​ដៃគូ​សន្លប់​ដោយស្នៀតនេះ​យូរ​មក​ហើយ​ក្ដី​

  • 2018-05-22 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ នៅ​តែ​ល្អ​កណ្ដាប់​ដៃ​ ទោះ​មួយ​រយៈពេល​ធំ​កន្លង​ទៅ​ កម្រង​ឃើញ​រូប​គេ​ ប្រើ​ស្នៀត​មួយ​នេះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ គឺ​ភាគ​ច្រើន​សន្លប់ដោយសារកែង​ និង​ជង្គង់​ប៉ុណ្ណោះ។​

ឡៅ​ ចន្រ្ទា​

សិស្ស​ឆ្នើម​មក​ពី​ឆត្រយោង​៩១១​ ខាង​លើ​នេះ​ កាល​ពី​យប់​ម្សិលមិញ​ ប្រើ​កណ្ដាប់​ដៃ​បាន​ល្អ​មែនទែន​ ទាំង​ការ​វ៉ៃ​សើយ​ឡើង​លើ​ និង​វ៉ៃ​ត្រង​ សុទ្ធតែ​មាន​ប្រសិទ្ធ​ ថែម​ទាំង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ធំ​នា​ជំនួប​មិត្តភាព​នេះ​ថែម​ទៀត​ផង។​

ឡៅ​ ចន្រ្ទា​(ក្រហម)

ចន្រ្ទា​ ត្រូវ​បាន​អ្នក​និយម​ប្រដាល់​សរសើរ​ថា​ ជា​អ្នក​លេង​កណ្ដាប់ដៃ​រហ័ស​ម្នាក់​ កាល​ពី​កីឡាករ​រូប​នេះ​ វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​ ៦០​ និង​ ៦៣,៥​ គីឡូក្រាម​ ស្នៀត​កណ្ដាប់​ដៃ​ មួយ​ ពីរ​ របស់​គេ​ គឺ​ផ្ដួល​ដៃគូ​បាន​មិន​តិច​នោះ​ទេ។​ ប៉ុន្តែ​តាំង​ពី​ឡើង​ទម្ងន់​ ៦៥​ និង​ ៦៧​គីឡូក្រាម​ មក​ គេ​សម្គាល​ឃើញ​ថា​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ខាង​លើ​ ភាគ​ច្រើន​ផ្ដួល​ដៃគូ​ឬ​យក​ឈ្នះ​ ដោយ​ការ​ប្រើ​កែង​ និង​ចាប់​វ៉ៃ​ជង្គង់​ទៅ​វិញ​ កម្រង​និង​មាន​កណ្ដាប់​ដៃ​ណាស់។​

ឡៅ​ ចន្រ្ទា ពេលផ្ដួលថៃ​ឲ្យ​សន្លប់យប់មិញ

ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​៩១១​ និង​បច្ចុប្បន្ន​ក៏​ជា​កីឡាករ​ជម្រើរើស​ជាតិ​គុន​ខ្មែរ​ផង​ដែរ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ប្រើស្នៀត​កណ្ដាប់​ដៃ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ បៀសឹង្ហ​ នៅ​ទឹក​ទី៤​ នា​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម