ឯកឧត្តម ជួន សុវណ្ណ បញ្ជាឲ្យចាប់មន្ត្រីនគរបាលដែលទះកំផ្លៀងស្ត្រីអ្នកដំណើរ?
- 2018-05-21 13:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ជួន សុវណ្ណ បញ្ជាឲ្យចាប់មន្ត្រីនគរបាលដែលទះកំផ្លៀងស្ត្រីអ្នកដំណើរ?
ចន្លោះមិនឃើញ
ករណីជម្លោះផ្ទុះនៅលើដងផ្លូវនៅម្ដុំអូឡាំពិក រហូតមន្ត្រីនគរបាលមួយរូបបានប្រព្រឹត្តហិង្សាលើស្ត្រីអ្នកដំណើរម្នាក់ផ្ទុះពេញហ្វេសប៊ុកព្រលប់នេះនោះ ឥឡូវមានដំណឹងថា ឯកឧត្ដម ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបញ្ជាឲ្យចាប់ខ្លួនមន្ត្រីនគរបាលរូបនេះ។
ព័ត៌មាននេះ ត្រូវបានបញ្ចេញដោយម្ចាស់គណនីមួយមានឈ្មោះ Chenda Maxis Aktel ព្រលប់នេះ។ ក្រៅពីបញ្ជាឲ្យចាប់ខ្លួនមន្ត្រីប៉ូលិស គណនីមួយនេះ នៅបានឲ្យដឹងថា ឯកឧត្ដម ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ក៏បានធ្វើការសុំទោសទៅដល់ស្ត្រីរងគ្រោះ និងក្រុមគ្រួសារផង។
ទោះជាបែបនេះក្ដី នៅមិនទាន់ដឹងថា ព័ត៌មានបញ្ចេញដោយគណនីហ្វេសប៊ុកខាងលើ អាចយកជាការបានកម្រិតណានៅឡើយ ខណៈទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងទំព័រស្នងការដ្ឋានរាជធានីភ្នំពេញ មិនមានបញ្ចេញឲ្យដឹងពីករណីនេះទេ គិតត្រឹមម៉ោង ៧ និង៥៥នាទីយប់ថ្ងៃទី ២១ ឧសភា ២០១៨នេះ។
ក្រៅពីនេះ ឯកឧត្ដមស្នងការ ជួន សុវណ្ណ ដែលក្រុមការងារបានព្យាយាមភ្ជាប់ទំនាក់ទំនងដើម្បីសុំការអធិប្បាយលើករណីនេះតាំងពីរសៀល រហូតមកដល់វេលានេះ នៅតែមិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយ៕