ប្រដាល់​សប្ដាហ៍​នេះ​កក្រើក​ទៀត​ហើយ​ កែវ​ រំចង់​ កាកា​ ខណៈ​ ផល​ សោភ័ណ្ឌ​ ប៉ះ​ ឡៅ​ ចិត្រា​

  • 2018-05-22 09:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ ប្រហែល​ជា​ពេញ​ចិត្ត​ខ្លាំង​ហើយ​នា​ចុង​សប្ដាហ៍​នេះ​របស់​សង្វៀន​បាយ័ន​ ដែល​មាន​សុទ្ធតែ​គូ​ខ្លាំង​ៗ​ និង​កំពុង​មាន​ការ​គាំទ្រ​ខ្លាំង​ រួម​មាន​ អ្នក​ប្រដាល់​មិន​ចេះ​ខ្លាច​ កែវ​ រំចង់​ អ្នក​ប្រដាល់​រហស្សនាម​ មនុស្ស​ឈើ​ រួម​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ ផល​ សោភ័ណ្ឌ​ និង​ ឡៅ​ ចិត្រា។​

សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កម្មវិធី​គូបូតា​ ម៉ោង​ ៧-៩​ យប់​ ២៥​ ឧសភា​ ២០១៨​

ឈឿន​ ឆៃដែន​ ប៉ះ​ ដេត​ ជិទមឿនុន​(ថៃ) កែវ​ រំចង់​ ប៉ះ​ វ៉ារ់ឆារ៉ាឡេក​(ថៃ)

សង្វៀន​បាយ័ន​បឹង​ស្នោ​ កម្មវិធី​លីអូ​ ម៉ោង​ ៤-៦​ រសៀល​ ២៧​ ឧសភា​ ២០១៨​

ព្រឿង​ សុជាតិ​ ប៉ះ​ ឃុម​ ភិឈិត​(ថៃ) សុខ​ ធី​ ប៉ះ​ ឃីកខាក់ គៀតស៊ីងរិទ្ធ​(ថៃ)

សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កម្មវិធី​ខារ៉ាបាវ​ ម៉ោង​ ៦-៨​ យប់​ ២៧​ ឧសភា​ ២០១៨​

ជីវ​ ពៅ​ ប៉ះ​ ផេតងិនថង​(ថៃ) ចាន់​ ប៊ុនលាភ​ ប៉ះ​ ឡេកផេត​(ថៃ​) ផល​ សោភ័ណ្ឌ​ ប៉ះ​ ឡៅ​ ចិត្រា​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម