ផលិតករជើងចាស់ ម៉ៅ អាយុទ្ធ បង្ហើប​ធាតុ​ផ្សំសំខាន់ៗ ៦យ៉ាង ធ្វើឲ្យ​ភាព​យន្ត​មួយ​ល្អ​

  • 2018-05-22 09:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ អាយុទ្ធ គឺ​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ចំណោម​ផលិតករ​ជើង​ខ្លាំង​ដ៏ទៃ​ទៀត​។រាល់ដៃ​របស់​លោក​ដែល​ចេញ​មក​មួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​គាំទ្រ​ខ្លាំង​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​។ ព្រឹទ្ធាចារ្យ​រូប​នេះ​បាន​ចែក​រំលែក​វេយ្យាករណ៍​ ភាព​យន្ត​ដូច្នោះ​ថា​៖

ដើម្បី​ឲ្យ​ភាព​យន្ត​មួយ​ ផលិត​ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ក្នុង​ភាព​យន្ត​នោះ​ត្រូវ​មាន​៦ ចំណុច​​ខាង​ក្រោយ​នេះ៖

ឯកឧត្តម ម៉ៅ អាយុទ្ធ

១.អត្ថ​បទ​រឿង​ ៖

ចំណុច​នេះ​គឺ​ជា​តួនាទី​របស់​អ្នក​និពន្ធ​ ដែល​បង្ហាញ​ស្នាដៃ​ក្នុង​ផ្ទៃ​សាច់​​រឿង​ទាំង​មូល​ឲ្យ​មាន​តម្លៃ​ មាន​ចំណង​បញ្ហា និង​ ដំណោះ​ស្រាយ​រឿង​។ ដំណើរ​រឿង​ល្អ​ឬ​មិន​​ អាស្រ័យ​លើ​អ្នក​និពន្ធ​។

២. ចម្រៀង

ចម្រៀង​ជា​ចំណី​មួយ​ដ៏​ឆ្ងាញ់​សម្រាប់ ក្លែម​ឲ្យ​ដំណើរ​រឿង កាត់​តែ​ទាក់​ទាញ​ និង​​​ចង​ចាំ​ជា​និច្ច​ជា​កាល។ ចម្រៀង​គឺ​ ជា​អត្ត​សញ្ញាណ​មួយ​របស់​ សាច់​​រឿង​ គ្រាន់​តែ​គេ​លឺ​ចម្រៀង​គឺ​នឹក​ដល់​រឿង​ ឬ​ស្គាល់​រឿង​។

(សម្រៀងដំណាង)

៣. វិចិត្រ​កម្ម​

វិចិត្រ​កម្ម​ នេះ គឺ ជា​ការ​រៀប​ចំ​តុប​តែង​ឆាក សម្ដែង​​ ឲ្យ​ស្រស់​ស្អាត​ ត្រូវ​ដំណើរ​សាច់​រឿង​ ទាំង​ទីតាំង​ ពន្លឺ​ (ក្រុមបច្ចេកទេស)ការ​ស្លៀកពាក់​ត្រូវ​​ ​ ត្រឹម​ត្រូវ​បន្ថែម​​បរិយាកាស ចាស់​រឿង​។ ដែល​អ្នក​ដឹក​រឿង​​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។

រូបតំណាង
រូបតំណាង

៤.ស្ថាបយ្យកម្ម​

​​​​​​​​ចំណុច​នេះ​ត្រូវ​តម្រូវ​ទៅ​លើ​អ្នក​ជំនាញ​ ដើម្បី​និម្មិត​ ហេតុការណ៍​ផ្សេងៗ ដែល​​មាននៅ​ក្នុង​សាច់​រឿង​ ឲ្យ​​សកម្ម​ភាព​នោះ​កាន់​តែ​អស្ចារ្យ និង​មើល​ទៅ​ដូច​ពិតៗ ។​ ឧទាហរណ៍​ ដូច ការ​បន្ទុះ​គ្រាប់បែក ឬ រន្ទះ ផ្សេង​ៗ ត្រូវ​តែ​មាន​អ្នក​មាន​អ្នក​ជំនាញ​មើល​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ធ្វើ​ទៅ​ អ្នកមើល​​ចាប់​អារម្មណ៍ខ្លាំង។

រូបតំណាង
រូបតំណាង

៥. ល្ខោន

ល្ខោន​គឺ​តួ​សម្ដែង​ ដែល​គេ​ត្រូវ​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​ប៉ិន​ប្រសព្វ​ការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការសម្ដែង​ និង​ រៀប​ចំ​តុប​តែង​ខ្លួន​​សម្ដែង​ឲ្យ​ត្រឹម​ត្រូវ​ ទៅ​តាម​សាច់​រឿង​។

រូបតំណាង

៦. ភ្លេង ( sound effects)

sound effects គឺ គេ​ត្រូវ​ដាក់​ ទៅ​តាម​បរិយាកាស​ដំណើរ​រឿង​ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​កាន់​តែ​រំភើប​ទៅ​ រន្ធត់ កម្សត់ តាម​ដំណើរ សាច់​រឿង​។

បើក​ក្នុង​រឿង​មួយ​រឿង​ដែល​មាន​ទៅ​ដោយ​ធាតុ​ទាំង​ ផលិត​ផល​សិល្បៈ​ទី​៧ និង​គួរ​ឲ្យ​ចង់​ទស្សនា​ ៕

អត្ថបទ៖ ច្រឹក ស្រីអូន