​ល្ងាច​នេះ​ទស្សនា​ដោយ​សេរី​ វគ្គ​ផ្ដាច់​ព្រ័ត្រ Hun Sen Cup ថ្នាក់​ខេត្ត

  • 2018-05-23 01:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​​​នៃ​ព្រឹត្តិការណ៍ Hun Sen Cup 2018 លើក​ទី​១២​​ល្ងាច​នេះ​​វេលា​ម៉ោង ៥:៣០ ​នា​ទី​​រវាង​ក្រុម​គីរីវង់​សុខសែន​ជ័យ​ និង​ក្រុម​​សាលា​បាល់ទាត់​ជាតិ​បាទី​​អាយុ​ក្រោម ១៨ ឆ្នាំ​​អ្នក​គាំទ្រ​អាច​ចូល​រួម​​ទស្សនា​បាន​ដោយ​សេរី​នៅ​ស្តាត​ចាស់។ ​

មុន​ឡើង​មក​កាន់​វគ្គ​នេះ គី​រីវង់​សុខ​សែន​ជ័យ​បាន​ទម្លាក់​ខេត្ត​កំពត​ ដោយ​លទ្ធផល ៣-១ ដែល​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តានតឹង​បំផុត។ ជា​មួយ​គ្នា​នោះ​ក្រុម​​បាល់ទាត់​សាលា​បាល់ទាត់​ជាតិ​បាទី​​​អាយុ​ក្រោម ១៨ ឆ្នាំ​វិញ​បាន​ទម្លាក់​ក្រុម​បាល់ទាត់​​ខេត្ត​កោះកុង​ដោយ​លទ្ធផល​២-១ ដែល​ជា​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​តានតឹង​ដូច​គ្នាុ។

​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​វគ្គ ១៦ ក្រុម​វិញ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​