Cambodia ICT Award 2018 ពន្យារ​ពេល​ទទួល​ពាក្យ អ្នក​មិន​ទាន់​ដាក់​ប្រញាប់​ឡើង!

  • 2018-05-24 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​ជូនដំណឹង​ថា កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ២០១៨ (Cambodia ICT Awards) នឹង​ធ្វើការ​ពន្យារ​ពេល​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរួម​ប្រកួត​រហូត​ដល់​ថ្ងៃ ៧ ខែមិថុនា ២០១៨។ ហេតុ​ដូច្នេះ បេក្ខជន ឬ​ក្រុមហ៊ុន អាច​បន្ត​បំពេញ​ពាក្យ​ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។

*ចុច​ទីនេះ ដើម្បី​ចុះ​ឈ្មោះ

ពាន​រង្វាន់​នេះ​បេក្ខជន ឬ​ក្រុមហ៊ុន​អាច​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ចំនួន​៦ រួម​មាន៖

  • ១-ការ​ចាប់ផ្ដើមធុរកិច្ច
  • ២-មាតិកាឌីជីថល
  • ៣-វិស័យ​ឯកជន
  • ៤-ការ​ទទួលខុសត្រូវក្នុងសង្គម
  • ៥-វិស័យសាធារណៈ
  • ៦-ការស្រាវជ្រាវ និង​អភិវឌ្ឍន៍។

សម្រាប់​ម្ចាស់​ជ័យ​លាភី ដែល​ទទួល​ចំណាត់​ទាំង​បី និង​ទទួល​បាន​រង្វាន់​សរុប​ចំនួន ១៥,០០០ ដុល្លារ​អាមេរិក ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ ១ នឹង​ទទួល​បាន ១០,០០០ដុល្លារ ឯ​ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន ៣,០០០ដុល្លារ និង​ចំណាត់ថ្នាក់លេខ៣ ទទួល​បាន ២,០០០ដុល្លារអាមេរិកផងដែរ។

ជយលាភី​ Cambodia ICT Awards ឆ្នាំ ២០១៧

រំឭក​ដែរ​ថា កម្មវិធី​ពាន​រង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ កាល​ពី​ឆ្នាំ ២០១៧ មាន​បេក្ខជន​ចំនួន ១២ រូប ទទួល​បាន​ឱកាស​ចូលរួម​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប ក្នុង​នោះ​ក្រុម​របស់​កម្ពុជា​ចំនួន ៣ បាន​ទទួល​បាន​មេដាយ​មាស​បី ក្នុង​ពានរង្វាន់ ICT អាស៊ាន គឺ​ក្រុមហ៊ុន BookmeBus ក្នុង​វិស័យ​ការ​បង្កើត​ធុរកិច្ច កម្មវិធី Bong Pheak ក្នុង​វិស័យ​ការ​ទទួល​ខុល​ត្រូវ​ក្នុង​សង្គម និង Sokhakrom ក្នុង​វិស័យ​ឯកជន។

ចំណែក​​ Cambodia ICT Award ជយលាភី​មេដាយ​មាស​បាន​លើ​ក្រុម DirexPlay ដែលបង្កើត​គម្រោង​ Jailbreak The Game, មេដាយ​ប្រាក់​បាន​លើ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) ដែល​បង្កើត​គម្រោង Bong Pheak និង​មេដាយ​សំរិទ្ធិ​បាន​លើ​គម្រោង​ប្រព័ន្ធ​ចុះ​បញ្ជី​រថយន្ត​ស្វ័យ​ប្រវត្តិ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា