តារា​កម្ពុជា​៥​រូប​ព្យាករក្រុម​ដែល​អាច​ឈ្នះ​​ Champions League 2018

  • 2018-05-25 07:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​៥​រូប​បាន​ព្យាករ​ក្រុម​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Champions League 2018 ខណៈ​ការ​ប្រកួត​នឹង​ត្រូវ​លេង​វេលា​មួយ​១:៤៥​នាទី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​ ទី​២៦​ ឧសភា​ នេះ​នៅ​​ប្រទេស​អ៊ុយក្រែន។

សម្រាប់​ព្យាករណ៍​នេះ​ កីឡាករ​កម្ពុជា​មាន​រហូត​ដល់​ទៅ​៥​នាក់​បាន​ព្យាករ​ខុស​ៗ​គ្នា​​ដែល​អាច​ឈ្នះ​ពាន​ឆ្នាំ​នេះ។ អតីត​​កីឡាករ​ភ្នំពេញ​ក្រោន កែវ សុខផេង​ និង​សមាជិក​ណាហ្គាវើល គួច សុកុម្ភៈ គិត​ថា​ ក្រុម​អធិរាជ​ស​ Real Madrid ជា​ជើង​ឯក​ឆ្នាំ​នេះ។

ផ្ទុយ​ពី​អ្នក​ទាំង​ពីរ​ខាង​លើ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ជា​សមាជិក​បឹងកេត​ ឃួន ឡាបូរ៉ាវី​ សមាជិក Terangganu FA របស់​លីគ​ម៉ាឡេស៊ី​ ធារី ចន្ថាប៊ីន​ ​និង ប្រាក់​ មុន្នីឧត្តម ​គិត​ថា​ ​ហង្សក្រហម​ Liverpool ជា​អ្នក​ឈ្នះ។

ឃួន ឡាប៊ូរ៉ាវី (អាវ​ខៀវ)
ធារី ចន្ថាប៊ីន
គួច សុកុម្ភៈ
ប្រាក់ មុន្នីឧត្តម
កែវ សុខផេង (អាវ​ខៀវ)

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ UEFA Champions League 2018 នៅ​ប្រទេស​អ៊ុយក្រែន រវាង​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ស្តេច​ស Real Madrid និង​ក្រុម​ឡើង​ជើង​ហង្សក្រហម Liverpool វេលា​ម៉ោង​១:៤៥នាទី​យប់​រំលង​អាធ្រាត្រ ថ្ងៃ​សៅរ៍​ ទី​២៦ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី