​​Fan Bingbing កាត់​សក់​ខ្លី ​ស្អាតប្លែក​ខ្លាំង

  • 2018-05-25 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន​ដ៏​ល្បី​ឈ្មោះ Fan Bingbing ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាមួយ​នឹង​សម្រស់ និង​រូបរាង​ដ៏​ស្រស់​សោភា​របស់​នាង។ មួយ​វិញ​ទៀត នាង​ក៏​ជា​តារា​ស្រី​មួយ​រូប​ដែល​មាន​សក់​វែង​ដ៏​ស្រស់​ស្អាត ហើយ​រូប​នាង​ផ្ទាល់​ក៏​ស្រឡាញ់​សក់​វែង​ផង​ដែរ។

ផ្ទុយ​ទៅ​វិញ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ស្រី Fan Bingbing បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ស្ទី​ល​សក់​ថ្មី​ប្លែក​ដែល​នាង​មិន​ធ្លាប់​បង្ហាញ​ពី​មុន​មក។

Bingbing បាន​បង្ហាញ​សក់​ខ្លី​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម ដែលកាត់​ត្រឹម​កញ្ចឹង​ក និង​មាន​មូល​រួញ​ខាង​ចុង​សក់​តិច​ៗ​ដែល​មើល​ទៅ​ពិត​ជា​ស័ក្ដិសម​នឹង​មុខ​របស់​នាង​ជា​ខ្លាំង។

ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​នាង​សម្រេច​​ចិត្ត​កាត់​សក់​ខ្លី​នេះ ដោយ​សារ​តែ​នាង​ត្រូវ​ថត​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ដែល​ដឹក​នាំ​ដោយ​លោក Feng Xiaogang ដែល​មាន​ចំណង​ជើង​ថា "Phone 2”៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី