រឿងខ្លី សម្តែងដោយ Sai និង ម៉ារី បង្ហាញ​ទីតាំង​ ២ប្រទេស​យ៉ាង​ជក់ចិត្ត

  • 2018-05-25 08:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ រឿងខ្លីថ្មីស្រឡាងមួយទៀត ផ្តិតយករូបភាព និងទេសភាពប្លែកៗ ២ប្រទេស រួមមានប្រទេស ថៃ និងប្រទេសខ្មែរ ដែលនិទានពីស្នេហាឆ្លងវេហារវាង Sai និង ម៉ារី ដែលសម្តែងរួមគ្នា លើសពីនោះក៏មានការចូលរួមសម្តែង ដោយស្រីស្អាតម្នាក់ទៀត គឺ កញ្ញា Jimi និងលោក Ero។

អ្នកដឹកនាំរឿង លោក មុនី កណ្ណដារង្គ

ភាពយន្តខ្លីនេះ ដឹងនាំសម្តែងដោយ ផលិតករភាពយន្តវ័យក្មេង លោក មុនី កណ្ណដារង្គ ដែលបច្ចុប្បន្នកំពុងបន្តការសិក្សាក្នុងប្រទេសកូរ៉េ។ គម្រោងភាពយន្តខ្លីនេះ ធ្លាប់រៀបចំតាំងពីឆ្នាំ ២០១៧ ក៏ប៉ុន្តែក៏ត្រូវបានផ្អាក់រហូតដល់ខែ កុម្ភៈ ២០១៨ ដែលក្រុមផលិតត្រូវបានប្រ​មូល​ផ្តុំជាថ្មី ហើយពួកគេក៏បានរៀបចំការថត និងកាត់ត រហូតដល់ថ្ងៃទី ២៥ ខែ ឧសភា នេះ ដើម្បីធ្វើការផ្សព្វផ្សាយ។ បើតាមរយៈ យុវជន មុនី កណ្ណដារង្គ ដែលជាអ្នកដឹកនាំផលិត ភាពយន្តនេះ បាន​ចំណាយអស់ច្រើនដោយសារត្រូវធ្វើដំណើរឆ្លងប្រទេសខ្មែរ ទៅថតនៅថៃ។

ក្នុងដំណាក់ដំបូង មុន​ភាពយន្តខ្លី «ខ្យល់ខែកុម្ភៈ» ត្រូវបានផលិត តារាចម្រៀង original Sai បានបង្ហាញវីដេអូ​ថ្មីរបស់ខ្លួនម្តងរួចមកហើយដែរ ដែលមានចំណងជើងថា «សារភាពស្នេហ៍តាមខ្យល់» ដោយ ម៉ារី រស់នៅប្រទេសថៃ រីឯ sai ត្រូវរងចាំ ម៉ារី។ តែសម្រាប់វីដេអូថ្មីនេះ Sai មាននារីម្នាក់ទៀតនៅក្បែរ និងផ្តល់​កម្លាំងចិត្ត ព្រមទាំងគិតជួយដល់ Sai។

ស្នេហាឆ្លងវេហាបែបនេះ កាន់តែធ្វើឱ្យ Sai និងម៉ារី នៅឆ្ងាយ ឬយ៉ាងណា ប្រិយមិត្តអាចទស្សនាបានតែមួយកន្លែងទេពេលនេះនៅលើ App Soyo។

សូមធ្វើការ Download Soyo តាម link ខាងក្រោម៖

Play Store: http://bit.ly/2IIE4rA

App Store: https://apple.co/2IuitQe

ឬតាម link ខាងក្រោម៖ https://soyo.sabay.com/series/campus_love_story_1/campus_love_story

អត្ថបទ៖ Sunny