រដ្ឋមួយនៅអាមេរិក កំពុងរង​គ្រោះទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)

  • 2018-05-28 02:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​មួយ បាន​និង​កំពុង​វាយ​ប្រហារ​មក​លើ​ទីក្រុង Ellicott រដ្ឋ Maryland សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ អាទិត្យ​នេះ។

ភ្នាក់​ងារ​អាកាស​ធាតុ​ជាតិ បាន​ប្រកាស​អាសន្ន​គ្រោះ​ទឹក​ជំនន់​ភ្លាម​ៗ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។ យោង​តាម​មន្ត្រី​ម្នាក់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ក្លា​បែប​នេះ ធ្វើ​ឲ្យ​ទឹក​ទន្លេ Patapsco កើន​ឡើង​ខ្ពស់ និង​បាន​ហូរ​មក​កាន់​ផ្លូវ​សំខាន់​ៗ​ក្នុង​ទីក្រុង​តែ​ម្ដង។ អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ ហើយ​ឲ្យ​ប្រជាជន​ស្វែង​រក​ទី​ទួល​សុវត្ថិភាព និង​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង Ellicott។

ទោះយ៉ាង​ណា​ក៏​ដោយ បើ​គិត​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​ពី​គ្រោះ​ថ្នាក់ ឬ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​នៅ​ឡើយ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី