ម៉ាឡេស៊ី កំណត់ពេល ១ឆ្នាំ ធ្វើរឿង​មួយឲ្យបានដាច់ខាតទាក់ទងប្លាស្ទិក

  • 2018-05-28 06:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី នឹង​ធ្វើ​ការ​អប់រំ​ជា​សាធារណៈ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្លាស្ទិក​រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ទាំង​ស្រុង​ទូទាំង​ប្រទេស។

យោង​តាម​មន្ត្រី​រដ្ឋបាល​មួយ​រូប​ឲ្យ​ដឹង​នៅ​ថ្ងៃ ចន្ទ​នេះ​ថា គោលការណ៍​លុប​បំបាត់​ការ​ប្រើប្រាស់​ប្លាស្ទិក​ទាំង​ស្រុង​នេះ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​ប្រជាជន​មាន​ការ​យល់​ដឹង​ច្បាស់​ពី​ហេតុផល​ដែល​រដ្ឋាភិបាល​ធ្វើ​ដូច្នេះ។ ដូចនេះហើយ ដោយ​សារ​តែ​ការ​យល់​ដឹង​របស់​ប្រជាជន​នៅ​ទាប យើង​ត្រូវ​ចំណាយ​ពេល​ប្រហែល ១​ឆ្នាំ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ទៅ​កាន់​ពលរដ្ឋ មុន​ពេល​អនុវត្ត​គោលការណ៍​នេះ​ទាំង​ស្រុង​តែ​ម្ដង។

ជាមួយ​គ្នា​ដែរ នៅ​ក្នុង​វីដេអូ​មួយ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លើក​ឡើង​ថា "គណបក្ស​របស់​លោក ជំរុញ​ឲ្យ​ពលរដ្ឋ​ជ្រើស​យក​ថង់​ប្រើ​ប្រាស់​ឡើង​វិញ។” លើស​ពី​នេះ​ទៀត លោក​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ថា គណបក្ស​កាន់​អំណាច​ចាស់​បាន​ធ្វើ​ឲ្យ​បរិស្ថាន​កខ្វក់​ជាមួយ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ប្លាស្ទិក។ ចំណែក​គណបក្ស​របស់​លោក គិត​គូរ​ពី​បរិស្ថាន និង​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ថង់​ប្រើប្រាស់​ឡើង​វិញ​ដើម្បី​ការ​ពារ​បរិស្ថាន​នា​ពេល​អនាគត។

(នាយករដ្ឋមន្ត្រីទើបឈ្នះឆ្នោត លោក Mahathir Bin Mohamad)

គួរ​ឲ្យ​ដឹង​ថា ជា​មធ្យម​ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​ចោល​ថង់​ប្លាស្ទិក ៣០០ ថង់​ក្នុង​មួយ​ឆ្នាំ​ៗ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ផលិត​ប្លាស្ទិក​ម៉ាឡេស៊ី៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម