ចង់​បាន​ខ្សែ​ដៃ Mi Band ​មែន​ទេ Xiaomi ជិត​ចេញ​ម៉ូឌែល​ថ្មី​ទៀត​ហើយ!

  • 2018-05-28 13:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ទី ៣១ ឧសភា​នៅ​ទីក្រុង Shenzhenខាង​មុខ​នេះ ក្រុមហ៊ុន Xiaomi នឹង​ប្រកាស​បង្ហាញ​នូវ​ខ្សែ​ដៃ​ឆ្លាតវៃ Mi Band 3 ស្មាតហ្វូន Xiaomi Mi 8 និង​ប្រព័ន្ធ MIUI 10។ នេះ​បើ​តាម​ការ​បង្ហើប​ពី​អនុប្រធាន​ជាន់​ខ្ពស់​លោក Wang Xiang បង្ហោះ​ផ្សាយ​លើ​គណនី​ Twitter ផ្លូវការ។

ត្រកូល Mi Band 3 ជា​ការ​វិវត្ត​ត​គ្នា​ពី​ជំនាន់ Mi Band 2 ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៦។ សម្រាប់​ម៉ូឌែល​ថ្មី​ក៏​រំពឹង​មាន​ការ​រចនា​នូវ​ប្រភេទ​ខ្សែ​កាន់​តែ​ទំនើប និង​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ប្រសើរ​ជាង​នេះ។

បញ្ជាក់​ថា Mi Band ជា​ប្រភេទ​ឧបករណ៍​ពាក់​ជាប់​នឹង​ដៃ​ផ្តោត​សំខាន់​លើ​ការ​តាមដាន​សុខភាព​អ្នក​ប្រើប្រាស់ ដោយ​កន្លង​ទៅ​តួ​លេខ​ចេញ​លក់​មាន​ការ​កើន​ឡើង ៣៥ ភាគរយ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨។ ជា​រួម​មាន​តែ Apple និង Xiaomi ប៉ុណ្ណោះ ក្តោបក្តាប់​ទីផ្សារ​ធំ​ទូលាយ​លើ​ប្រភេទ​ឧបករណ៍ Wearable ពោល​គឺ​មាន​ចំណែក​ទីផ្សារ ៣៦ ភាគរយ​នៃ​ត្រីមាស​ដំបូង ខណៈ​ក្រុមហ៊ុន​អាមេរិក​លក់​ចេញ​ Apple Watch បាន ៣,៨ លាន​គ្រឿង តាម​ប្រកិត​ដោយ​ក្រុមហ៊ុន​ចិន​លក់ Mi Band បាន ៣,៧ លាន​គ្រឿង

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AndroidHeadlines | Gadgets   ប្រែ​សម្រួល៖ កៅ រក្សា