គ្រប់គ្នា​ភ្ញាក់​ខ្លួន​​​មិន​ខាន ពេល​​ដឹង​​ទម្លាប់​​ចំណាយ​ពេល​គេង​​រៀងរាល់យប់ CEO ក្រុមហ៊ុន​ធំៗ

  • 2018-05-29 01:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ទូទៅ​​​ត្រូវការ​ចំណាយ​ពេល​គេ​ង​​យ៉ាង​ហោច​ណាស់ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ងាក​មើល​ទម្លាប់​ការ​គេង​របស់​បុគ្គល​ល្បី​ខាង​វិស័យ​បច្ចេកវិទ្យា​វិញ មានភាព​ខុស​ប្លែក​ពីមនុស្ស​ធម្មតា។ Sabay បង្ហើប​នូវ​ចំនួន​ម៉ោង​នៃ​ការ​ចូល​ដំណេក​របស់​ជើង​ខ្លាំង​ខាង​បច្ចេកវិទ្យា ៧ រូប។

១.Elon Musk:

CEO ក្រុមហ៊ុន Tesla និង SpaceX ចូល​ដំណេក​បាន ៦ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១ ព្រឹក ដល់ ៧ ព្រឹក)។

២.Tim Cook:

CEO ក្រុមហ៊ុន Apple ចូល​ដំណេក​បាន ៧ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ៩ ៣០ យប់ ដល់ ៤ ៣០ ព្រឹក)។

៣.Bill Gates:

ស្ថាបនិក​ក្រុមហ៊ុន Microsoft ចូល​ដំណេក​បាន ៧ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១២ យប់ ដល់ ៧ ព្រឹក)។

៤.Richard Branson:

ស្ថាបនិក​ក្រុមហ៊ុន Virgin Group ចូល​ដំណេក​បាន ៥-៦ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១២ យប់ ដល់ ៥/៦ ព្រឹក)។

៥.Jack Dorsey:

ស្ថាបនិក​ក្រុមហ៊ុន Twitter ចូល​ដំណេក​បាន ៥-៦ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១០ ៣០ យប់ ដល់ ៥ ៣០ ព្រឹក)។

៦.Tim Armstrong:

ប្រធាន​និង CEO ក្រុមហ៊ុន AOL ចូល​ដំណេក​បាន ៦ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១១ យប់ ដល់ ៥ ព្រឹក)។

៧.Jeff Bezos:

ស្ថាបនិក​និង CEO ក្រុមហ៊ុន Amazon ចូល​ដំណេក​បាន ៧ ម៉ោង​ក្នុង​មួយ​យប់ (ចាប់​ពី​ម៉ោង ១០ យប់ ដល់ ៥ ព្រឹក)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ កៅ រក្សា