ក្មេងស្រីម្នាក់ ស្លាប់ភ្លាមៗក្រោយធ្លាក់ពីកន្ត្រកវិលគួរឲ្យរន្ធត់ (មានវីដេអូ)

  • 2018-05-29 02:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ ១០ ឆ្នាំ​ម្នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​បាន​ស្លាប់​ភ្លាម​ៗ ក្រោយ​ធ្លាក់​ពី​កន្ត្រក​វិល​កាល​ពី​យប់​ថ្ងៃ អាទិត្យ​ក្នុង​សង្កាត់ Andhra Pradesh ប្រទេស ឥណ្ឌា។

នៅ​ក្នុង​ខ្សែ​វីដេអូ​ដ៏​រន្ធត់​មួយ​បង្ហាញ​ថា ខណៈ​ពេល​ដែល​កន្ត្រក​កំពុង​វិល​ក្នុង​ល្បឿន​លឿន ស្រាប់​តែ​កន្ត្រក​មួយ​បាន​ដាច់​ធ្លាក់​ស្ដែង​ៗ​តែ​ម្ដង។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ ១០​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ចំណែក​ឯ​មនុស្ស ៦ នាក់​ផ្សេង​ទៀត​រួម​នឹង​កូន​ក្មេង ៣​នាក់​ ​រង​របួស​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ។

យោង​តាម សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​ឃើញ​ខ្ចៅ​រលុង ហើយ​បាន​ប្រាប់​អ្នក​បញ្ជា​កន្ត្រក​ដែរ ប៉ុន្តែ​បុរស​រូប​នោះ​មិន​បាន​អើពើ​នោះ​ទេ។ ជាមួយ​គ្នា​ដែរ មន្ត្រី​ប៉ូលិស​ម្នាក់​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​មិន​បាន​អើពើ​នឹង​សម្ដី​របស់​សាក្សី ដោយ​សារ​តែ​ពេល​នោះ​លោក​កំពុង​ស្រវឹង​ស្រា។

ទោះយ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​កើត​ហេតុ បុរស​ជា​អ្នក​បញ្ជា​កន្ត្រក​ត្រូវ​បាន​ប្រជាជន​ព្រួត​គ្នា​វាយ​ទ្រោម​ខ្លួន មុន​ពេល​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន