ក្លាហានជ្រុល ឡើងតវ៉ាលើរថភ្លើង ទីបំផុតទទួលលទ្ធផលស្ទើរខ្លោចខ្លួន (មានវីដេអូ)

  • 2018-04-12 01:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ត្រូវ​បាន​ឆក់​ខ្សែ​ភ្លើង និង​រលាក​ស្បែក​ទាំង​រស់​ខណៈ​ដើរ​លើ​ទូរ​រថភ្លើង​ដើម្បី​តវ៉ា​ក្នុង​ប្រទេស ឥណ្ឌា។

លោក Ranjith Kumar បាន​រង​គ្រោះ​រលាក​ស្ទើរ ៧០%​នៃ​តួ​ខ្លួន​ទាំង​មូល ខណៈ​​កំពុង​ដើរ​លើ​រថភ្លើង​ដោយ​មិន​ចាប់​អារម្មណ៍​ពី​ខ្សែ​ភ្លើង​តង់ស្យុង​ខ្ពស់​នៅ​ពី​លើ។ មុន​ពេល​កើត​ហេតុ បុរស​រង​គ្រោះ​ខាង​លើ​រួម​ទាំង​មនុស្ស​ជា​ច្រើន​អ្នក​ទៀត បាន​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស Paatali Makkal Katchi។ ខណៈ​អ្នក​តវ៉ា​ជា​ច្រើន​អង្គុយ​លើ​ក្បាល​ម៉ាស៊ីន​រថភ្លើង បុរស​ចិត្ត​ស៊ូ​រូប​នេះ​បាន​ឡើង​ទៅ​លើ​ទូរ​រថភ្លើង និង​ដើរ​ទៅ​កាន់​ចុង​ម្ខាង​ទៀត។ ក្រោយ​ពេល​ដើរ​បាន​បន្តិច ខ្សែ​ភ្លើង​តង់ស្យុង​ខ្ពស់​នៅ​ពី​លើ​ក៏​បាន​ឆក់​បុរស​រស់​នោះ​ស្ទើរ​ក្ស័យ​ខ្លួន និង​បង្ក​ជា​អណ្ដាត​ភ្លើង​គួរ​ឲ្យ​រន្ធត់។

ក្រោយ​ពេល​កើត​ហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់។ ជា​សំណាង​ល្អ រូប​គេ​មិន​មាន​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​នោះ​ទេ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន