កូនស្វាអង្គុយឱបមេក្រោយឆក់ខ្សែភ្លើង ធ្វើឲ្យគ្រប់គ្នារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)
- 2018-04-04 02:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្វាអង្គុយឱបមេក្រោយឆក់ខ្សែភ្លើង ធ្វើឲ្យគ្រប់គ្នារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)
ចន្លោះមិនឃើញ
កូនស្វាមួយក្បាលបានសុខចិត្តអង្គុយឱបមេរបស់ខ្លួនមិនព្រមទៅណា ក្រោយត្រូវខ្សែភ្លើងឆក់ងាប់ក្នុងទីក្រុង Karnaraka ប្រទេស ឥណ្ឌា។
អ្នកឃើញហេតុការណ៍នៅតំបន់នោះឲ្យដឹងថា ដំបូងឡើយគេឃើញមេស្វានេះកំពុងហក់លោតនៅចន្លោះបង្គោលភ្លើងពីរដើម ក្រោយមកក៏ត្រូវខ្សែភ្លើងឆក់ងាប់តែម្ដង។ ក្រោយពេលកើតហេតុ អ្នកភូមិមានការអាណិតអាសូរមេស្វាយ៉ាងខ្លាំង និងបានពាក់កម្រងផ្កាឲ្យវាទៀតផង។
ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំជួលចិត្តទៀតនោះ គឺនៅពេលដែលកូនស្វាឡើងទៅអង្គុយឱបមេមិនព្រមទៅណាគួរឲ្យអាសូរបំផុត។ រហូតអ្នកខ្លះស្រក់ទឹកភ្នែកទៀតផង ខណៈកូនស្វាព្យាយាមអង្រួនដាស់មេវាឲ្យភ្ញាក់៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
សាហាវ! ប្រកាសរើសបុគ្គលិកនៅស្ថានីយរថភ្លើង១កន្លែង មានអ្នកដាក់ពាក្យជាង ២៥លាននាក់
រូបសំណាកខ្ពស់បំផុតលើពិភពលោក ស្ថិតក្នុងប្រទេសឥណ្ឌា នឹងលេចរូបរាងក្នុងឆ្នាំនេះ
ខឹងចោរលួចពេក សម្រេចដាក់កាមេរ៉ាមុខផ្ទះ តែចុងក្រោយទទួលលទ្ធផលហួសចិត្តបំផុត