សាហាវ! ប្រកាសរើសបុគ្គលិកនៅស្ថានីយរថភ្លើង១កន្លែង មានអ្នកដាក់ពាក្យជាង ២៥លាននាក់

  • 2018-04-01 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ច្រើន​ជាង ២៥​លាន​នាក់ បាន​នាំ​គ្នា​សម្រុក​ដាក់​ពាក្យ​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​រដ្ឋ ក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​ពេល​ថ្មីៗ ដែល​នេះ​ជា​តួ​លេខ​មួយ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​រាប់​រយ​ដង​ឯណោះ។

ស្ថានីយ​រថភ្លើង​រដ្ឋ​របស់​ឥណ្ឌា​មួយ​នេះ បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ​ជា ១,៣​លាន​នាក់ ហើយ​កាល​ពី​ខែ​កុម្ភៈ​មុន​បាន​ប្រកាស​រើស​បុគ្គលិក​បន្ថែម​ចំនួន ៩​ម៉ឺន​នាក់​ទៀត។ លោក Ashwani Lohani នាយក​​គ្រប់គ្រង​ស្ថានីយ​រថភ្លើង បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មាន​អ្នក​ដាក់​ពាក្យ​ច្រើន​ដល់​ទៅ ២៥​លាន​នាក់​ហើយ។

ចំណែក​លោក Mahesh Vyas នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​សេដ្ឋកិច្ច​ឥណ្ឌា បាន​និយាយ​ថា ចំនួន​ដាក់​ពាក្យ​ដ៏​ច្រើន​នេះ​គឺ​ជា​រឿង​ស្មុគស្មាញ ហើយ​អាច​ជា​ការ​បង្ហាញ​ថា ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​មិន​ទាន់​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ មួយ​វិញ​ទៀត វា​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​​ដែរ​ថា ប្រជាជន​ឥណ្ឌា​ចង់​ចូល​ធ្វើ​ការងារ​រដ្ឋ​ជាង​ការងារ​ឯកជន ដែល​នេះ​ជា​រឿង​មួយ​គួរ​តែ​មាន​ដំណោះស្រាយ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង