ក្មេងម្នាក់ធ្លាក់ពីលើឡានស្ដែងៗ ក្រោយឪពុកម្ដាយប្រហែសរឿងមួយ (មានវីដេអូ)

  • 2018-05-31 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ក្មេង​ម្នាក់​បាន​ធ្លាក់​ពី​លើ​ឡាន​តាម​ទ្វារ​ខាង​ឆ្វេង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​ឪពុក​ម្ដាយ។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​កំពុង​បើក​បរ​លើ​ផ្លូវ​នៃ​ទីក្រុង Kuala Terangganu ប្រទេស ម៉ាឡេស៊ី។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​ក៏​បាន​បត់​ស្ដាំ​បណ្ដាល​ឲ្យ​ធ្លាក់​ក្មេង​មក​លើ​ផ្លូវ​ស្ដែង​ៗ​តែ​ម្ដង។ យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា ក្មេង​នេះ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ធ្វេស​ប្រហែស​មួយ​របស់​ឪពុក​ម្ដាយ​ដោយ​មិន​បាន​ចាក់​សោរ​ទ្វារ​ត្រឹម​ត្រូវ និង​មិន​បាន​ឲ្យ​កូន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព។

ជាមួយ​គ្នា​ដែរ ប៉ូលិស​បាន​ផ្ដាំ​ផ្ញើ​អ្នក​បើក​បរ​ទាំង​អស់​ក្នុង​ប្រទេស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​មាន​អ្នក​រួម​ដំណើរ​ជា​កូន​ក្មេង ដោយ​ឲ្យ​ពួក​គេ​ពាក់​ខ្សែ​ក្រវាត់​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀស​វាង​គ្រោះ​ថ្នាក់​ដូច​ហេតុការណ៍​ខាង​លើ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី