ដើម្បី​ជូន​ពរ​ម៉ិកស៊ិក​ក្នុង World Cup ពិធីការ​នី​ដ៏​ស្រស់​ស្អាត​រូប​នេះ ហ៊ាន​ធ្វើ​រឿង​មួយ​នឹក​ស្មាន​មិន​ដល់

  • 2018-06-01 13:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ពិធីការ​នី​ដ៏​ស្រស់​ស្អាត​មួយ​រូប​របស់​ប្រទេស​ម៉ិកស៊ិក បាន​ធ្វើ​រឿង​មួយ​ដ៏​ចម្លែក​ដើម្បី​ជូន​ពរ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍ World Cup ខាង​មុខ។

ពិធីការ​នី​នៃ​កម្មវិធី​ព្យាករណ៍​អាកាស​ធាតុ​នៃ​ទូរទស្សន៍​ម៉ិកស៊ិក​ Hoy នាង Yanet Garcia បាន​អនុញ្ញាត​ឲ្យ​បុរស​ពីរ​នាក់ (មួយ​ជា​ពិធី​ករ ឯ​មួយ​ទៀត​ជា​អ្នក​វិភាគ​កម្មវិធី​កីឡា) ទាត់​ "ផ្នែក​ខាង​ក្រោយ" របស់​ខ្លួន​ក្នុង​ការ​ផ្សាយ​បន្ត​នៃ​កម្មវិធី​ទូរទស្សន៍​មួយ ដើម្បី​ជូន​ពរ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​មាន​ "សំណាង​ល្អ" ក្នុង World Cup ខាង​មុខ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស The Sun។

បើ​តាម​ប្រភពដដែល បុរស​ទាំង​ពីរ​មិន​បាន​ទាត់​ខ្លាំង​នោះ​ទេ។ ក្រោយ​ធ្វើ​រឿង​នេះ​រួច អ្នក​ទាំង​បី​បាន​នាំ​គ្នាសើច។

សូម​បញ្ជាក់​ផង​ដែរ ម៉ិកស៊ិក​នឹង​ត្រូវ​លេង​ប្រកួត​ទី​មួយ World Cup ២០១៨ ប៉ះ​ជាមួយ​ក្រុម​ជើង​ឯក ២០១៤ អាល្លឺម៉ង់ មុន​ប៉ះ កូរ៉េ​ខាង​ត្បូង និង​ស៊ុយអែត។

តាំង​ពី​ឆ្នាំ World Cup ១៩៩៤ មក ជម្រើស​ជាតិ​អាមេរិក​កណ្ដាល​មួយនេះ មិន​ដែល​បាន​ឆ្លង​ផុត​វគ្គ​ ១៦ ក្រុម​ឡើយ ក្នុង​កម្មវិធី​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម